Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំចេះតែហ៊ាន ឃើញម្ចាស់ម៉ូតូចតទិញកាហ្វេមួយភ្លែត ចូលទៅកា.ច់កយក តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋឃាត់បានវា.យទ្រមខ្លួន

spot_img

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូឌ្រីមសង់មួយគ្រឿង ក្រឡឹងពីបីជុំរួចចូលទៅកា.ច់កម៉ូតូឌ្រីមសង់ ដែលចតនៅខាងមុខផ្ទះចូលទិញកាហ្វេបម្រុងនឹងជិះយកចេញ តែមិនបានសម្រេចត្រូវប្រជាពលរដ្ឋឃាត់បានម្នាក់ ស្វាគមន៍ម្នាក់មួយដៃឈា.មពេញមុខ រងរបួសធ្ងន់ ចំណែកបក្ខពួកម្នាក់ទៀត ជិះគេចខ្លួនរួច។

ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៧៧BT ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីនារីរងគ្រោះខាងលើ បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបនាង បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២២ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1IZ-2599 បានជិះចេញទៅទិញកាហ្វេ ផឹក ពេលជិះមកដល់ចំណុចកើតហេតុ បានទុកម៉ូតូក្បែរចិញ្ចើមផ្លូវរួចចូលទៅក្នុង ស្រាប់តែចូលមិនទាន់បានប៉ុន្មាននាទីផង ក៏លេចមុខជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿងមិនចាំផ្លាកលេខ ម្នាក់ចុះចូលមកកា.ច់កម៉ូតូ និងម្នាក់ទៀតអង្គុយបិទគូទ ពេលចូលទៅកា.ច់បានបម្រុងនឹងជិះរត់គេច សំណាងមិនល្អត្រូវប្រជាពលរដ្ឋឃើញទាន់ ស្រែកឆោឡោដេញតាមឃាត់បានម្នាក់ វា.យទ្រមខ្លួនរងរបួសធ្ងន់ ចំណែកឯបក្ខពួកម្នាក់ទៀត បានជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏បានវា.យខ្នោះយកជនសង្ស័យ ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងទំពន់ទី ១ ដើម្បីសាកសួរនិងធ្វើការស្រាវជ្រាវបន្ត ដើម្បីតាមរកបក្ខពួកម្នាក់ទៀត យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×