Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ លួចថតស្រ្តីម្នាក់ពេលងូតទឹកជាច្រើនដង ចុងក្រោយ ចាប់បានប្រគល់ឲ្យសមត្ថកិច្ច

spot_img

ភ្នំពេញ ៖ ហួសចិត្តមែន បុរសល្មោ.មកា.មម្នាក់ បែកគំនិតយកទូរស័ព្ទដៃ ទៅលួចថតស្រ្តីម្នាក់ ជាប្រពន្ធគេកំពុងតែចូលងូតទឹក នៅក្នុងបង្គន់ ត្រូវបុរសជាប្តីឃើញទាន់ ក៏ចាប់ឃាត់ខ្លួន រួចរាយការណ៍ទៅសមត្ថកិច្ច ចុះមកឃាត់ខ្លួនភ្លាមៗ។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨និង ២០នាទីយប់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានី ភ្នំពេញ។

ជនសង្ស័យត្រូវគេមិនស្គាល់អត្តសញ្ញាណនៅឡើយ តែគ្រាន់តែដឹងថាបានមកជួលបន្ទប់ក្បែរស្រ្តីរងគ្រោះខាងលើ។

បើតាមការបញ្ជាក់ពីបុរសដែលត្រូវជាប្ដីស្រ្តីរងគ្រោះ បានប្រាប់ឲ្យដឹងថា ដោយបុរសជាជនសង្ស័យ បានមកជួលបន្ទប់នៅជាប់គ្នា ជាយូរមកហើយ តែពុំដឹងថាជនសង្ស័យមានគំនិតបែបនេះ នោះទេ លុះមកដល់ម៉ោងកើតហេតុខាងលើ ដោយស្រ្តីរងគ្រោះបានចូលទៅងូតទឹក ដោយមិនបានបិតទ្វារបន្ទប់ទឹកនោះទេ ពីព្រោះបន្ទប់ទឹកបានដាច់អំពូល រាងងងឹត តែបានបើកភ្លើងនៅបន្ទប់ខាងក្រៅ និងបិទទ្វារជាធម្មតា
ក្រោយមកស្រាប់តែបុរសជាជនសង្ស័យ បានយកទូរស័ព្ទមកដាក់នៅចំប្រហោងដ៏តូចមួយ រួចថតជាវីដេអូ និងរូបភាពជាច្រើន ស្រាប់តែភ្លាមនោះដែរ បុរសជាប្តីបានមកឃើញទាន់ ក៏ឃាត់ខ្លួនជនសង្ស័យរួចរាយការណ៍ទៅសមត្ថកិច្ច ឲ្យចុះមកឃាត់ខ្លួនភ្លាមៗ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ក៏បាននាំបុរសជាជនសង្ស័យ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង សាកសួរបន្តនិងឲ្យស្រ្តីរងគ្រោះដាក់ពាក្យបណ្តឹង និងចាត់ការបុរសជាជនសង្ស័យ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×