Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដឹងខ្លឹមសារ ឈុតតំណាងជាតិ គ្រងដោយ អែម គុនថង យកប្រកួតនៅលើវេទិកា Miss Global International 2022

ភ្នំពេញ ៖ ភាពយន្តអ្នកចម្បាំងស្រីវ័យក្មេង RAYA របស់ក្រុមហ៊ុន Disney មិនមែនបង្ហាញតែពីដំណើរផ្សងព្រេងទៅស្វែងរក ពង្សនាគចុងក្រោយ នោះទេ ក៏ប៉ុន្ដែភាពយន្តនេះ ក៏បានបង្ហាញពីការច្របាច់បញ្ចូលគ្នារវាងសិល្បៈវប្បធម៌ចម្រុះនៅតំបន់អាស៊ី។
ដោយសារសម្លឹងឃើញគំនិតដ៏ល្អឯកនេះ អ្នកច្នៃម៉ូដឈ្មោះ ស្ករគ្រាប់ (Skor Krob ) បានលើកយកគំនិតលាយបញ្ចូលសិល្បៈបុរាណខ្មែរ រំលេចជាឈុត «អ្នកចម្បាំងចុងក្រោយ» សម្រាប់កញ្ញា អែម គុនថង ជាឈុតតំណាងជាតិចេញទៅប្រកួតនៅលើវេទិកា Miss Global International 2022 នេះ។

តាមការរៀបរាប់របស់អ្នកច្នៃម៉ូដយើង បានអះអាង «អ្នកចម្បាំងចុងក្រោយ » គឺបានបញ្ជូលគោលគំនិត ៣ធំៗ រួមមាន ទី ១៖ ឈុតនេះគឺចង់និយាយអំពីអ្នកចម្បាំងចុងក្រោយ រឺ អ្នកដែលត្រូវបានជ្រើសរើស ដើម្បីទៅប្រកួតប្រជែងលើឆាកអន្តរជាតិ ឬក៏ចេញទៅច្បាំងនាំយកជ័យជម្នៈមកជូនមាតុភូមិកម្ពុជាយើង។ ទី ២ទៀតសោត ឈុតនេះមានឈ្មោះថា «អ្នកចម្បាំងចុងក្រោយ » គឺជាអ្នកទៅផ្សាភ្ជាប់ ចាប់ដៃគ្នារវាងតំបន់អាស៊ី នឹង ប៉ែកអឺរ៉ុប ដើម្បីឱ្យរួបរួមតែមួយ ដូចជាអ្នកចម្បាំងស្រីវ័យក្មេង ក្នុងភាពយន្ត RAYA ជាការផ្សះផ្សានគរជិតខាងឱ្យមានសម្ព័ន្ធ មិត្តល្អនឹងគ្នាស្រឡាញ់គ្នាទៅវិញទៅមក។ ហើយចុងក្រោយនេះ ឈុតត្រូវបានរៀបចំបែបច្នៃបន្តែមដើម្បីបង្កើនភាពរស់រវើក លាយសម័យឱ្យមើលទៅមានភាពទាក់ទាញ ប៉ុន្តែឈុតនេះមិនអាចប្រើប្រាស់មកុដបានទេ ព្រោះជាឈុតអ្នកចម្បាំង មិនមែនស្ដេចចម្បាំង នោះទេ។

កញ្ញាអែម គុនថង ដែលជាMiss Grand Cambodia 2021 ជាប់ចំណាត់ថ្នាក់លេខ៣ បានត្រូវខាងក្រុមហ៊ុន ចាត់តាំងអោយ គ្រងតំណែងជាផ្លូវកាេ ក្នុងការជាប់ជាMiss Global Cambodia 2022។ ព្រោះតែមានគុណសម្បត្តិ សមរម្យល្អ ទើបនាងត្រូវបានគេមើលឃើញ ហើយនិងត្រូវឡើងទៅប្រកួតកម្មវិធីមួយនេះ ជាលក្ខណៈអន្តរជាតិជាមួយ បណ្តាស្រីស្អាតផ្សេងទៀត មកពីជុំវិញពិភពលោក។

ជុំវិញការឡើង មកកាន់មុខតំណែងថ្មីក្រោមការលើកបណ្តុបពីក្រុមហ៊ុនហាក់ធ្វើឲ្យមានមតិមួយចំនួន បានសម្តែងការមិនពេញចិត្ត ព្រោះយល់ថា កម្ពុជា មានរួចហើយMiss Global Cambodia 2021 ដែលជានារីខ្មែរកាត់អាមេរិក ហើយកំពុងប្រឡង។ យ៉ាងណា ហេតុផលមួយនេះ ត្រូវបានបវរកញ្ញា អែម គុនថង ចេញមុខបកស្រាយ ដោយមានអះអាងក្រោមភាពច្បាស់លាស់រៀងៗខ្លួន និងមិនបានឆ្មក់យកតំណែងរបស់អ្នកណា។

អែម គុនថងលើកឡើងថា នាងមិនមានគំនិតបែបនេះឬចង់ឆក់កៅអីអ្នកណាឡើយ។ បវរកញ្ញានោះជាឆ្នាំមុន២០២១ឯនាងឡើង មកកាន់ឆ្នាំ២០២២ ពោលបែងចែកតាមឆ្នាំត្រឹមត្រូវ។ តំណែងខាងលើ បានផ្តល់ដល់នាង តាមរយៈក្រុមហ៊ុនហើយ នាងធ្វើតាមអ្វីដែលក្រុមហ៊ុនជូន មកប៉ុណ្ណោះ។ នាងសង្ឃឹមថាពុកម៉ែ បងប្អូននិងយល់ហើយ លែងគិតច្រឡំគ្នាទៀត។ អ្វីដែលនាងខិតខំ ធ្វើគឺព្យាយាមឲ្យលើពេល មានឱកាសបង្ហាញស្នាដៃលើឆាកដ៍ធំកម្រិតអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×