Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន មានទីតាំង ៣កន្លែង ត្រូវបានកម្លាំងជំនាញ “ក១០” បង្រ្កាប និងឃាត់ខ្លួនជនជាតិតៃវ៉ាន់ច្រើននាក់

spot_img

កំពង់ស្ពឺ ៖ មន្ទីរពិសោធន៍លួចលាក់ កែច្នៃផលិតគ្រឿងញៀន មានទីតាំង ៣កន្លែង ស្ថិតក្នុងទឹកដីរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន «ក១០» ដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ចុះស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួនបានជនជាតិចិនតៃវ៉ាន់ចំនួន ៤នាក់ និងរឹបអូសសារធាតុញៀនជាង ១,៤០០គីឡូក្រាម និងសារធាតុគីមីជាង ១១តោន។

ការបង្ក្រាបនេះបានធ្វើឡើងនារយៈពេលប៉ុន្មានថ្ងៃមុននេះ ÷

  • ទីតាំងទី១ ៖ នៅបន្ទប់លេខ ៨០២ ក្នុងខុនដូ J CITY ផ្លូវលេខ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ,
  • ទីតាំងទី២ ៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និង
  • ទីតាំងទី៣ ៖ ស្ថិតនៅក្នុងចំការស្វាយ ភូមិស្រល់ ឃុំយាយម៉ៅ (ម្ដុំពេជ្រនិល) ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជនសង្ស័យជាជនជាតិចិនតៃវ៉ាន់
៤នាក់ រួមមាន ៖ ១- ឈ្មោះ TIEN CHAN FU ភេទប្រុស អាយុ២៨ឆ្នាំ (មេការ), ២- ឈ្មោះ KHOU PO WEN ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបច្ចេកទេស), ៣- ឈ្មោះ TENG KUO CHING ភេទប្រុស អាយុ៣៩ឆ្នាំ (អ្នកបច្ចេកទេស) និង ៤- ឈ្មោះ LIN YI CHHENG ភេទប្រុស អាយុ៣១ឆ្នាំ (អ្នកបច្ចេកទេស)។

វត្ថុតាងដកហូតបានរួមមាន ៖ ម៉ាស៊ីន ឧបករណ៍សម្ភារសម្រាប់កែច្នៃ, ផលិតវេចខ្ចប់មួយចំនួនធំ, សារធាតុញៀនប្រភេទកេតាមីន ទម្ងន់ ៤០គីឡូក្រាម ៥១.៧ក្រាម, ល្បាយសារធាតុញៀនកេតាមីន ទម្ងន់ ១,៤២៥គីឡូក្រាម, ថ្នាំគ្រាប់នីមេតាហ្សេប៉ាម ទម្ងន់ ០.៩ក្រាម និងសារធាតុគីមីផ្សំ ១១តោន ៥២៥គីឡូក្រាម។

ជនជាប់សង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនៃមន្ទីរប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×