Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនម្ចាស់ហាងនិងនារីម៉ាស្សា ពាក់ព័ន្ធនឹងការរួមគំនិតគ្នា លួចលុយបុរសម្នាក់ ដែលចូលទៅម៉ាស្សា

កំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលស្រុកបសេដ្ឋ កាលពីព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានឃាត់ខ្លួននារីម្ចាស់ ហាងម៉ាស្សា និង នារីម៉ាស្សា ចំនួន ២នាក់ តាមពាក្យបណ្តឹងរបស់បុរសម្នាក់ ពាក់ព័ន្ធនឹងការរួមគំនិតគ្នាលួចលុយជាង ១៤០០ដុល្លារ ដែលគាត់បានមកម៉ាស្សាកន្លែងពួកគាត់គេ ប្រព្រឹត្តនៅក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចនគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា នារីសង្ស័យ២នាក់មាន ទី១- ឈ្មោះ ស្រឿង ម៉េន ភេទស្រី អាយុ ៣៥ ឆ្នាំ ( ម្ចាស់ហាង ) និងទី ២-ឈ្មោះ កន ដាលីន ភេទស្រី អាយុ ២១ ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅ នៅក្នុងភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ចំណែកឯជនរងគ្រោះមានឈ្មោះ អ៊ុំ សុខលី ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

ចំពោះលុយ ១.៤០០ដុល្លារ ដែលនារីខាងលើលួច ត្រូវសមត្ថកិច្ចបានប្រគល់ឱ្យទៅម្ចាស់វិញ ។

បច្ចុប្បន្ននេះ នារីសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបសល បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×