Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរ២នាក់ សារភាពថា ធ្លាប់ធ្វើសកម្មភាពកា.ច់សោករម៉ូតូ នៅភ្នំពេញ ច្រើនលើក ហើយយកម៉ូតូទៅលក់នៅម្ដុំផ្សារឃ្លាងរំសេវ

spot_img

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីពេលក្រោយពីបានធ្វើសកម្មភាព កា.ច់កសោម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចខាងមុខបុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃសខណ្ឌដង្កោ។

ជនរងគ្រោះឈ្មោះ ភិន ភ័ក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើករថយន្ត ទីលំនៅភូមិខ្ពប ឃុំរការលើ ស្រុកស្អាងខេត្តកណ្តាល។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១ ឈ្មោះ ភា លីហៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ទី២ ឈ្មោះ មន ណាំឈៀវ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

វត្ថុតាងចាប់យក: ១-ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កា.ច់សោរកម៉ូតូចំនួន០២, ២-ដែកតូចស្រួចសម្រាប់ឆ្កឹះសោរចំនួន០១, ៣-កូនសោរម៉ូតូចំនួន០១, ៤-ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពាក់ផ្លាកលេខភ្នំពេញ1HJ-3010 មានលេខតួ 345132 និងលេខម៉ាស៊ីន345222 ចំនួន០១គ្រឿង ,៥-ម៉ូតូម៉ាកហុងដាវ៉េវ ពាក់ផ្លាកលេខភ្នំពេញ1JA-8557 មានលេខតួ និងលេខម៉ាស៊ីន0066231 ចំនួន០១គ្រឿង។

ហេតុការណ៍កាលពីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២២ វេលាម៉ោង០៧ និង០០នាទី ជនរងគ្រោះឈ្មោះ ភិន ភ័ក ភេទប្រុស អាយុ៣០ឆ្នាំ បានទុកម៉ូតូម៉ាកហុងដាវ៉េវ ពាក់ផ្លាកលេខភ្នំពេញ1JA-8557 នៅកន្លែងទុកម៉ូតូឃ្លាំងការ៉ូក្រុមហ៊ុន SL ស្ថិតនៅភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដោយបានចាក់សោរកម៉ូតូត្រឹមត្រូវ រួចជនរងគ្រោះក៏បានបើករថយន្តដឹកការ៉ូទៅដាក់ឲ្យម៉ូយនៅតាមខេត្ត។

លុះមកដល់វេលាម៉ោង១០និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យចំនួន២នាក់ ខាងលើបានជិះម៉ូតូម៉ាកស៊ុយស៊ូគីនិច ពាក់ផ្លាកលេខភ្នំពេញ1HJ-3010 មកធ្វើសកម្មភាពលួចកា.ច់សោរកម៉ូតូម៉ាកហុងដាវ៉េវ របស់ជនរងគ្រោះ ហើយបើកម៉ូតូគេចខ្លួន តែត្រូវបានប្រជាពលរដ្ឋឃើញក៏ស្រែថាចោៗ ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ពានថ្ម បានជិះម៉ូតូល្បាតក៏ឃើញ និងបានជិះម៉ូតូដេញតាមពីក្រោយ និងបានបោះដៃតាមវិទ្យុទាក់ទង មកកម្លាំងសមត្ថកិ្ចព្រហ្មទណ្ឌខណ្ឌដង្កោ ជួយដេញរហូតមកដល់ផ្លូវបេតុង៥០ម៉ែត្រ ចំណុចខាងមុខបុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានជនសង្ស័យទាំង២នាក់ ក៏នាំមកធ្វើការសាកសួនៅអធិការខណ្ឌដង្កោ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ ពិតជាបានធ្វើសកម្មភាព កា.ច់សោកម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ដោយសារតែពួកគេអត់មានលុយ ទៅទិញថ្នាំញៀនជក់ ហើយពួកគេបានឆ្លើយប្រាប់ថា ពួកគេធ្លាប់បានធ្វើសកម្មភាពកា.ច់សោករម៉ូតូនៅក្នុងរាជធានីភ្នំពេញ គឺច្រើនលើករួចមកហើយ ពេលដែលធ្វើសកម្មភាពបានសម្រេច ពួកគេតែងតែយកម៉ូតូទៅលក់នៅម្ដុំផ្សារឃ្លាងរំសេវ។

វត្ថុតាងដែលសមត្ថកិច្ចដកហូត ១/ដែកជ្រុងចុងសំប៉ែតស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០២, ២/ដែកតូចស្រួចសម្រាប់ឆ្កឹះសោរចំនួន០១, ៣/កូនសោរម៉ូតូចំនួន០១, ៤/ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពាក់ផ្លាកលេខភ្នំពេញ1HJ-3010របស់ជបសង្ស័យជិះសម្រាប់ធ្វេីសកម្មភាព ,៤/ម៉ូតូម៉ាកហុងដាវ៉េវ ពាក់ផ្លាកលេខភ្នំពេញ1JA-8557 របស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួងសាម

spot_img
×