Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនមន្ត្រីរាជការម្នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើស ឆបោកក្លែងបន្លំ ឯកសារសាធារណៈ

spot_img

ភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបញ្ជូនខ្លួន មន្ត្រីរាជការម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី បោកក្លែងបន្លំឯកសារ សាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងឆ្នាំ ២០២០ ។

មន្ត្រីនគរបាលកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យមានរូបនេះ ឈ្មោះ ខ័ន្ធ សោភ័ណ ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរជាមន្ត្រីរាជការ មានទីលំនៅផ្ទះលេខ១៤២E២ ផ្លូវលេខ១៩ ស្ថិតក្នុងភូមិ៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទ « ឆបោក និង ក្លែងបន្លំ ឯកសារ សាធារណៈ » តាមមាត្រា ៣៧៧ មាត្រា ៣៧៨ និង មាត្រា ៦២៩ នៃ ក្រមព្រហ្មទណ្ឌ ។

ជនសង្ស័យ ត្រូវកម្លាំងនគរបាលកងរាជអាវុធហត្ថ ធ្វើការចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក កុល កំពូល ចៅក្រមស៊ើបសួរសាលាដំបូង រាជធានី ភ្នំពេញ ។

បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងត្រូវបានសាកសួរចម្លើយ នៅឯអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×