Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈ្លោះជាមួយ២ថ្ងៃ សម្រេចចិត្តបញ្ចប់ជីវិតក្នុងបន្ទប់ជួល

spot_img

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិត ដោយយកក្រមាច.ង.កស.ម្លាប់ខ្លួននៅបន្ទប់មួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅបន្ទប់ជួលភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

សពបុរសខាងលើមានឈ្មោះ ឆន ចន្ថា អាយុ៦៥ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅបន្ទប់ជួលចំនុចកើតហេតុខាងលើ មានស្រុកកំណើត នៅស្រុកកោះធំ ខេត្តកណ្តាល។

យោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារសាច់ញាតិរបស់សពបុរសខាងលើ បានឲ្យដឹងថា រូបគាត់(សព)បានព្យាយាមចងកធ្វើអត្ត.ឃាតស.ម្លាប់ខ្លួនឯង២លើកមកហើយ តែត្រូវបានពួកគាត់ឃើញទាន់ បានជួយសង្គ្រោះបានភ្លាមៗ លុះនៅថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បុរសខាងលើបានឈ្លោះទាស់ទែង ជាមួយនឹងប្រពន្ធរបស់គាត់ ឈានដល់ការប្រើហិ.ង្សាទៅលើប្រពន្ធ ទើបស្ត្រីជាប្រពន្ធបានទៅសុំផ្ទះបងប្អូនរបស់គាត់ស្នាក់នៅ បណ្តោះអាសន្នដោយមិនបានត្រឡប់មករស់នៅបន្ទប់ជួលរបស់គាត់វិញទេ លុះដល់ថ្ងៃកើតហេតុចៅស្រីរបស់គាត់ បានចេញមកពីសាលារៀន បានដើរទៅមើលតារបស់ខ្លួន នៅបន្ទប់ជួលក៏ប្រទះឃើញបុរសវ័យចំណាស់ខាងលើ បានយកក្រមាច.ង. ក ភ្ជាប់ទៅនិងដែកបង្កាន់ដៃឡៅតើស្លា.ប់បាត់បង់ជីវិតបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំងការិយាល័យបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកដល់ទីតាំងកើតហេតុខាងលើ ដើម្បីការពិនិត្យសព។

ក្រោយពេលសមត្ថកិច្ចជំនាញពីការពិនិត្យសព រួចរាល់សមត្ថកិច្ចបានបញ្ជាក់ថា សពបុរសខាងលើពិតជាបានធ្វើអត្ត.ឃាតច.ង.កស.ម្លាប់ខ្លួនឯងពិតប្រាកដមែន ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×