ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុ.លទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំ.ហឹង បណ្តាលឲ្យបា.ក់ជាច្រើនកង់ ចំណែកឯរថយន្តបង្ករងការខូចខាត ខ្ទេ.ចមួយកំណាត់មុខ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2W-6263 បើកបរតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុ.លទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំ.ហឹងបណ្តាលឲ្យបា.ក់ជាច្រើនកង់ ចំណែករថយន្តបង្កវិញ រងការខូចខាតខ្ទេ.ចផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត







