Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់ជិះម៉ូតូបំ.ពានស្តុប ជ្រុ.លទៅបុ.ករថយន្តកុងតឺន័រ បណ្តាលឲ្យដួល….

ភ្នំពេញ ៖ យុវជនម្នាក់បានបាត់បង់ជីវិត នៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូម៉ាកCBមួយគ្រឿង ក្នុងល្បឿនលឿនទាំងបំ.ពានស្តុបក៏ជ្រុ.លទៅបុ.កចូលរថយន្តសណ្តោងកុងតឺន័រ អូសម៉ូតូទៅមុខជាច្រើនម៉ែត្រ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចស្តុបសេះមាស ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ គុណសារទ្ធ ភេទប្រុសអាយុ២៩ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកអញ្ចាញ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ3B-5247 បើកបតាមបណ្តោយផ្លូវវេងស្រេងទិសដៅពីលិចមកកើត ក្នុងល្បឿនមធ្យម លុះមកដល់ត្រង់ស្តុបសេះមាស ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញយុវជនជិះម៉ូតូម៉ាកCB ពាក់ផ្លាកលេខ 1AM-7528 ជិះតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន​ទាំងបំ.ពានស្តុបក្រហម ក៏ជ្រុ.លទៅបុ.កចូលរថយន្តកុងតឺន័រ បណ្តាលឲ្យដួលកិ.នពីលើស្លា.ប់ភ្លាមៗ ចំណែកឯរថយន្តបន្តបើកទៅមុខអូសម៉ូតូ ក្រោមរថយន្តទៅមុខជាច្រើនម៉ែត្រ ត្រូវប្រជាពលរដ្ឋដេញឃាត់បាន ទាំងតៃកុងនិងរថយន្ត ប្រគល់ឲ្យសមត្ថកិច្ច។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យ និងវាស់វែង ស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×