Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យបានឆេះរោងចក្រក្រណាត់ យ៉ាងសន្ធោសន្ធៅ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះរោងចក្រក្រណាត់មួយកន្លែង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង រាយការណ៍ទៅសមត្ថកិច្ច សុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់។

ហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ បានកើតឡើងនៅវេលាម៉ោង ១១និង ២០នាទីយប់ថ្ងៃទី ២៧ខែឧសភាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់ឮសូរសំឡេងផ្ទុះ និងផ្សែងហុយចេញពីក្នុងរោងចក្រខ្មួលខ្មាញ់ រួចពួកគាត់នាំគ្នាទៅមើលក៏ឃើញអណ្តាតភ្លើងឆេះ នៅខាងក្នុងរោងចក្រយ៉ាងសន្ធោសន្ធៅ បន្ទាប់មកពួកគាត់ក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន សុំរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ជាបន្ទាន់។

ក្រោយយពីទទួលដំណឹងថា មានអគ្គិភ័យកំពុងតែឆាបឆេះរោងចក្រនៅខណ្ឌពោធិ៍សែនជ័យ ក៏ខាងជំនាញពន្លត់អគ្គិភ័យ៧១១ ចេញរថយន្តមកជាច្រើនគ្រឿង ជួយអន្តរាគមន៍បា.ញ់ពន្លត់ភ្លាមៗ។

ពេលបា.ញ់ពន្លត់រួចឃើញថាប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អស់ជាច្រើនគ្រឿង ទើបរលត់ទៅវិញ នៅក្នុងនោះមិនមានអ្នកស្លា.ប់ និងរបួសនោះទេ រងការខូចខាតតែសម្ភារៈអស់មួយចំនួនតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×