Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនអ្នកជំនួញចិនម្នាក់ ទៅតុលាការ ពាក់ព័ន្ធនឹងការកិបកេងប្រាក់ពីដៃគូវិនិយោគទុន និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ

ភ្នំពេញ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានបញ្ជូនខ្លួនជនសង្ស័យជាអ្នកជំនួញជនជាតិចិនម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងសម្រេចតាម ផ្លូវច្បាប់ជាប់ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និងធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តរាជធានីភ្នំពេញ ។

សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ CHEN HSIN HUNG ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ អ្នកជំនួញ ស្នាក់នៅផ្ទះលេខ ៤៤ ផ្លូវ៥៧កែងផ្លូវលេខ ៣៣៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែឧសភា ។

បច្ចុប្បន្ននេះជនសង្ស័យ កំពុងត្រូវបានសាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×