ប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយ តារាសម្តែង និងចម្រៀង អ្នកនាង សូដា នីតា បើទោះតែងលេចឮប្រេះឆាជីវិតគូ ស្នេហាហាក់មិនសូវសមប្រកប តែបើនិយាយពីជីវភាពរស់នៅវិញ តារាស្រីចូលប្រឡូកក្នុងវ័យសិល្បៈចាស់វស្សារូបនេះ ក៏មិនអន់ជាងតារាជោគជ័យដទៃឡើយ និងសូម្បីមានលុយឲ្យគេខ្ចីថែមទៀតផង ហើយក្នុងនោះ ក៏មានអ្នកខ្ចី «ទុំ» និងខ្ចីមិន«ទុំ» ផងដែរ។
ពិតណាស់ កាលពីពេលកន្លងទៅនេះ អ្នកនាង សូដា នីតា បានធ្វើឲ្យមហាជន និងហ្វេនៗ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ខណៈសុខៗ ស្រាប់តែ បានទម្លាយរឿងកូនបំណុលខ្ចីលុយមិនសង និងប្រកាសចាត់វិធានការតាមផ្លូវ នៅលើបណ្តាញសង្គម ប្រសិនបើតារាស្រី អ្នកនាង សឿ សុធារ៉ា មិនឆាប់ចេញមុខដោះស្រាយបំណុល។
ដោយឡែក ថ្មីៗនេះ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ម្សិលមិញ អ្ននាង នីតា បានធ្វើការបង្ហោះសារផ្តាំទៅតារាទាំងចាស់ទាំងថ្មី ដែលធ្លាប់តេមកខ្ចីលុយចងការ មិនក្រោម ១០ នាក់ ទេ ដែលកំពុងបង្ហាញភាពហាយសូ អួតសម្ញែង កុំឈ្លើយ រមើលគុណ ប្រយ័ត្នខ្មាសគេណ៎ា!។
តាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន អ្នកនាង នីតា បានប្រាប់យ៉ាងដូច្នេះថា៖ «កុំខំ កុំអួត អ្នកល្បី អ្នកអួត ហាយសូក្នុងសិល្បៈ តារាល្បីហាយសូរកន្លងមកបច្ចប្បន្ន មិនក្រោម10នាក់ទេ ដែលតេមកខ្ចីចងការ ឆក់លុយខ្ញុំៗ មិនទាន់អួត១មាត់ផង! ស្ងាត់ៗ ប្រយ័ត្នខ្មាសគេ។ និយាយចង់ហែកទេ តែលើសពេក ទើបសរសេរអោយដឹងគុណខ្លះ ទ្រាំយូរហើយ! ទុកមិនចំណេញ ដកចេញមិនខាត !»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












