Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរស២នាក់ បាត់បង់ជីវិត

កំពង់ស្ពឺ ៖ បុរសពីរនាក់បានស្លា.ប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូត្រូវរថយន្តបុ.កត្រង់ចំណុចភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១៣៣.១៣៤ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ខែឧសភាឆ្នាំ២០២២។

នគរបាលស្រុកឧដុង្គ បានឲ្យដឹងថា ជនរងគ្រោះទាំងពីរមាន១.ឈ្មោះសាន ជ័យ ភេទប្រុសអាយុ១៨ឆ្នាំ និងអ្នករួមដំណើរឈ្មោះជិន ម៉ុន ភេទប្រុសអាយុ៣៥ឆ្នាំ។ ជនរងគ្រោះទាំងពីនាក់រស់នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ។

ជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM សេ១២៥សេរី២០១៩ពណ៌ ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង ១J-៥៨៥៦ បើកបរដោយឈ្មោះ សាន ជ័យ ឌុបឈ្មោះ ជិន ម៉ុន បើកបរក្នុងទិសដៅពីកើតទៅលិច។ លុះបើកបរមកដល់ចំណុចខាងលើ បានបើកឡើងវ៉ាជែងរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានបើកបររថយន្តគេចខ្លួនបាត់) កំពុងបើកបរក្នុងទិសដៅស្របគ្នា ហើយបានជ្រុលចង្កូតទៅបុ.កជាមួយរថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ ស ពាក់ផ្លាកលេខកំពង់ចាម ២A-១៧០៧។

ប្រភពបានបន្តទៀតថា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (ក្រោយកើតហេតុបានចុះគេចខ្លួនបាត់) បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅក្នុងចំណែកទ្រូងផ្លូវ បណ្តាលឲ្យជនរងគ្រោះស្លា.ប់ទាំងពីរនាក់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុមន្ត្រីជំនាញបានវាស់វែងហើយបានប្រគល់សពជនរងគ្រោះទាំងពីរនាក់ ជូនទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតារថយន្តនិងម៉ូតូខាងលើ បានយកមករក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលវាលពង់ រងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×