Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងអំពើឃាត.កម្ម សម្លា.ប់ក្មួយបង្កើត

ខេត្តកំពង់ធំ ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ បានសហការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធនឹងអំពើឃាត.កម្មដោយយកពូថៅកា.ប់ ទៅលើជនរងគ្រោះដែលជាក្មួយបង្កើត បណ្តាលឲ្យស្លា.ប់ ប្រព្រឹត្ត នៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២២ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ឹង សឹម ភេទប្រុស អាយុ ៥២ ឆ្នាំ ( ត្រូវឪពុកមា ) មានទីលំនៅភូមិតាំងក្រសៅ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ។

ចំណែកឯជន រង គ្រោះ មានឈ្មោះ មឿន ម៉ៃ ភេទ ប្រុស អាយុ ២២ ឆ្នាំ ( ត្រូវជាក្មួយបង្កើត ) ។

បច្ចុប្បន្ន, ជនសង្ស័យខាងលើ ត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត កំពង់ធំ កំពុងតែរៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បី ចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×