Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនបុរសសង្ស័យ២នាក់ និងដកហូតបានគ្រឿងញៀនចំនួន១៤ កព្ចាប់ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំរៀង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០ ២២ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន ប្រព្រឹត្តនៅចំណុចក្រុមទី ០១ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាលស្រុកកំរៀង បានឲ្យដឹងថា ជនសង្ស័យចំនួន ២នាក់មាន៖១-ឈ្មោះម៉ៅ បញ្ញាវ័ន្ត ហៅទូច ភេទប្រុស អាយុ ៣១ ឆ្នាំ ។ ២-ឈ្មោះហ៊ាង រ៉ាវ៉ាន់ ភេទប្រុស អាយុ ៣៦ ឆ្នាំ ។ អ្នកទាំងពីរនាក់ មានទីលំនៅ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១៤ កព្ចាប់ -ទូរស័ព្ទដៃចំនួន០២ គ្រឿង – ដបកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១ ដែកកេះ០១ និងថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្ន, ជនសង្ស័យ២នាក់ខាងលើ ត្រូវបានបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×