Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីដែលសម្លា.ប់ប្រពន្ធ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ

ភ្នំពេញ ៖ ដោយមានការបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការដ្ឋាននគរបាលខណ្ឌទួលគោក អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់សម្លាប់ប្រពន្ធដោយកា.ត់.ក។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅវេលាម៉ោង០២:៤៥នាទី សមត្ថកិច្ចចំរុះបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីសម្លា.ប់ប្រពន្ធដោយកា.ត់.ក កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕រក្សាសិទ្ធិដោយ ៖ សួង សាម

×