ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជិះម៉ូតូបត់ត្រឡប់ក្រោយ ត្រូវរថយន្តរបស់ក្រុមហ៊ុនកាពីតូលដឹកអ្នកដំណើរ បុ.កចំពាក់បណ្ដើរពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្ដាលឲ្យស្លា.ប់នៅនឹងកន្លែង ចំណែកឯរថយន្តបង្កបន្តបើករត់ទៅមុខ តែទៅមិនរួចត្រូវសមត្ថកិច្ចឃាត់បាន តែរថយន្តតៃកុងរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី ២៩ខែឧសភាឆ្នាំ ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះសមត្ថកិចនៅពុំទាន់ស្គាល់អត្ថសញ្ញាណនៅឡើយ តែដឹងថាអាយុជាង៣០ឆ្នាំជិះម៉ូតូម៉ាកzoomerxពណ៌ក្រហមពាក់ផ្លាកលេខ ភ្នំពេញ ភ្នំពេញ1GO-7816។
បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ ជាជនរងគ្រោះបានជិះម៉ូតូម៉ាកzoomerx ពណ៌លឿងលាយខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1GO-7816 ជិះតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចមកកើតរួចក៏បានបត់ឆ្វេងត្រឡប់ក្រោយ ពេលបត់ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែឃើញមានរថយន្តដឹកអ្នកដំណើរ របស់ក្រុមហ៊ុនកាពីតូលមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AC-4740 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្រ្ចាសគ្នា ពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកម៉ូតូzoomerx ចំពាក់កណ្តាលយ៉ាងពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ ដួលបោកនិងថ្នល់បណ្តាលឲ្យបុរសម្នាក់ស្លា.ប់យ៉ាងអាណោចអាធ័ម ហើយភ្លាមនោះដែរ តៃកុងរថយន្តបន្តល្បឿន បើកទៅមុខជាច្រើនម៉ែត្រ រួចទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងវាស់វែង ស្ទូចយករថយន្តបង្កនិងម៉ូតូរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត





