Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត២គ្រឿងបុ.កគ្នាយ៉ាងពេញទំ.ហឹងបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ ទាំងសងខាង

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ ក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្នក៏ជ្រុលទៅបុ.ករថយន្តកាមរីហាយប្រ៊ីត បើកឆ្លងផ្លូវចំពាក់កណ្តាលយ៉ាងពេញទំ.ហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ រងការខូចខាតធ្ងន់ធ្ងរទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង ៥០នាទីយប់ថ្ងៃទី ២៨ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចទល់មុខបុរីពិភពថ្មី ២ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកកាមរីហាយព្រីតពណ៌ស (បានដោះផ្លាកលេខចេញ) បើកបរតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវបំបែកជាកបួន ស្រាប់តែគេឃើញមានបុរសម្នាក់ទៀត បានបើករថយន្តស៊េរីទំនើបម៉ាកឡង់គ្រ័ស័រ ពណ៌ស (បានដោះផ្លាកលេខចេញ) បើកបរតាមបណ្តោយផ្លូវបេតុទិសដៅ ពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន មិនប្រយ័ត្នក៏ជ្រុ.លទៅបុករថយន្តស៊េរីទំនើប ម៉ាកកាមរីហាយប្រ៊ីត ចំពាក់កណ្តាលយ៉ាងពេញទំ.ហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យរងការខូចខាតផ្នែកចំហៀងខាងឆ្វេងធ្ងន់ធ្ងរ ចំណែករថយន្តឡង់គ្រីស័រវិញ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនមានអ្នករងរបួស នៅក្នុងហេតុការណ៍នោះទេ។

បន្ទាប់ពីកើតហេតខាងលើដោយភាគីទាំងពីរ សម្រួលគ្នាមិនត្រូវ ក៏សមត្ថកិច្ចមូលដ្ឋានទាក់ទង ទៅផ្នែកជំនាញឲ្យចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករងចាំដោះស្រាយ នៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×