ភ្នំពេញ ៖ យុវជនម្នាក់បានដា-ច់ក្បាលចេញពីខ្លួនស្លា.ប់ភ្លាមៗ ចំណែកឯម្នាក់ទៀត រួមដំណើរជាមួយរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូចុះពីលើស្ពានព្រែកព្នៅ លឿនទាក់ដៃចង្កូតនឹងរថយន្តកុងតឺន័រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចគល់ស្ពានព្រែកព្នៅ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ រ៉ង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងធ្វើកញ្ចក់ មានស្រុកកំណើតនៅភូមិចុងកោះ ឃុំចុងកោះស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើយោងតាមការបញ្ជាក់ពីយុវជនម្នាក់រួមដំណើរ ជាមួយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុខ្លួននិងជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1JL-4226 ជិះឌុបគ្នាចេញចេញពីម្ដុំអូតែលសុខា បន្ទាប់មកក៏បានត្រឡប់មកផ្ទះវិញ ជិះកាត់តាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ឡើងតាមស្ពានព្រែកព្នៅ ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ចុងស្ពានព្រែកព្នៅខាងត្បូង ក៏បានទាក់ដៃចង្កូតជាមួយនឹងរថយន្តកុងតឺន័រមួយគ្រឿង មិនចាំផ្លាកលេខ បើកបរដោយបុរសម្នាក់ ចុះពីលើស្ពានព្រែកព្នៅទិសដៅស្របគ្នា ពីជើងមកត្បូងបណ្តាលឲ្យដួលខ្ទាតជនរងគ្រោះ ចូលក្រោមកង់កិ.នចំក្បាលដា.ច់ពីខ្លួនស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែកអ្នករួមដំណើរជាមួយរងរបួសស្រាល ហើយភ្លាមនោះដែរ ថយន្តកុងតឺន័របន្តបើករត់ទៅមុខ អស់ជាច្រើនម៉ែត្រ ក៏ត្រូវសមត្ថកិច្ចតាមឃាត់បានទាំងតៃកុងនិងរថយន្ត៕ រក្សាសិទ្ធិដោយ ៖ សា មេត










