កណ្តាល ៖ ភ្ញាក់ផ្អើលពេលឃើញសាកសពនារីម្នាក់ នៅលើដងផ្លូវ ដោយមិនទាន់ដឹងមូលហេតុ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកព្រលឹម ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅតាបណ្តោយផ្លូវលេខ ២១បេ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយពេលទទួលបានព័ត៌មានថា មានមនុស្សដេកស្លា.ប់តាមដងផ្លូវនេះ ភ្លាមនោះកម្លាំងសមត្ថកិច្ចមូលដ្ឋានសង្កាត់ស្វាយរលំ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងការិយាល័យបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះទៅពិនិត្យសាកសពនៅទីតាំងខាងលើ។

តាមការត្រួតពិនិត្យបឋម បានបញ្ជាក់ថា នៅលើខ្លួនសាកសព មានស្នាមសាក់នៅលើដៃ ផ្នែកខាងស្តាំ ដោយបានសាក់ឈ្មោះថា ស៊ុន ពិសី ឆ្នាំកំណើត ថ្ងៃទី ០២ ខែ០២ ឆ្នាំ២០០២ ។
សាកសពនារីខាងលើ សមត្ថកិច្ចជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ ជុំវិញករណីខាងលើនេះ និងស្វែងរកក្រុមគ្រួសារសាច់ញាតិ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម


