នាថ្ងៃទី៩ នៃយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នេះ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានក្រុងបូកគោបានដឹកនាំក្រុមការងារ និងបេក្ខភាពនៃសមាជិកក្រុមប្រឹក្សាសង្កាត់កោះតូចបន្តចុះឃោសនាតាមខ្នងផ្ទះរបស់
ប្រជាពលរដ្ឋដើម្បីផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ របស់គណបក្សប្រជា ជនកម្ពុជា។ គោលនយោបាយដែលបានគិតគូរមានចក្ខុវិស័យ ត្រឹមត្រូវច្បាស់លាស់ដើម្បីបម្រើប្រជាពលរដ្ឋ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាគណបក្សប្រជាជនកម្ពុជាហ៊ានថានិងហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ និងខិតខំប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋស្រប តាមគោលនយោបាយដែលបានដាក់ចុះ ហើយគោលនយោបាយនេះបានផ្តល់លទ្ធផលជាវិជ្ជមានក្នុង ដំណើរការអភិវឌ្ឍឃុំសង្កាត់ និងទទួលបានការអបអរសាទរពីប្រជាពលរដ្ឋ។
ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូក គោបានថ្លែងថា គោលនយោបាយគណបក្សប្រជាជនកម្ពុជាជាគោលនយោបាយប្រាកដនិយម មិនមែនជាគោលនយោ បាយស្រមើស្រម៉ៃ និងជាគោលនយោបាយសន្យាខ្យល់នោះ ឡើយ។ ឯកឧត្តមបានលើកឡើងថាលទ្ធផលជាក់ស្តែងបាន បង្ហាញយ៉ាងច្បាស់ថាគោលនយោបាយដាក់ចុះមានភាពត្រឹមត្រូវ និងបានផ្តល់ផលប្រយោជន៍ពិតប្រាកដជូនដល់ប្រជាពល រដ្ឋ និងធ្វើឱ្យការគ្រប់គ្រងអភិវឌ្ឍឃុំសង្កាត់នៅទូទាំងប្រទេសមានការរីកចម្រើនជាលំដាប់។ ដោយសារតែគោលនយោ បាយដ៏ត្រឹមត្រូវនេះ ទើបប្រជាពលរដ្ឋខ្មែរភាគច្រើនលើស លុបជាម្ចាស់ឆ្នោតជឿទុកចិត្ត បានគាំទ្រនិងបោះឆ្នោតគាំទ្រគ្រប់ពេលបោះឆ្នោតទាំងអស់ដែលអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាដែលកើតឡើងដោយប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជនឈ្នះការបោះឆ្នោត មានលទ្ធភាពពេញលេញក្នុងការបម្រើប្រជាពលរដ្ឋ និងការពារថែរក្សាសុខសន្តិភាពនិងអភិវឌ្ឍ។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានជម្រាបជូនប្រជាពលរដ្ឋពីសមិទ្ធផលនានាដែលគណបក្សប្រជាជនកម្ពុជាបាន សម្រេចក្នុងកសាង ស្ថាបនាជូនជាតិនិងប្រជាជនចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដែលបានរំដោះប្រទេសចេញពីរបបខ្មែរក្រហម នាំយកសុខសន្តិភាាបពេញលេញក្រោមការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដាក់ចុះដោយសម្តេចតេជោ ហ៊ុន ហើយដោយសារតែកត្តាសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសគ្រប់គ្រាន់ដើម្បីកសាងប្រទេសឱ្យមានការរីកចម្រើនអភិវឌ្ឍ កំណើនឋេដ្ឋកិច្ចក្នុងរងហវង់ ៧%ក្នុងមួយឆ្នាំរយៈពេល ២០ ឆ្នាំជាប់ៗបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការ រីកចម្រើនខ្លាំង ជីវភាពប្រជាពលរដ្ឋកើនឡើងនិងកាន់តែមានភាពប្រសើរឡើង ព្រមទាំងបានកសាងកម្ពុជាមួយដែលរឹងមាំ និងមានកិត្យានុភាពជាតិខ្ពង់ខ្ពង់ និងជាប្រទេសស្មើសិទ្ធិនិងស្មើភាពជាមួយបណ្តាប្រទេសនានានៅលើសកលលោក។
ចុង ក្រោយនេះ កម្ពុជាដែលពិភពលោកប្រសិទ្ធនាមថា «ប្រទេសតូចពិត តែបេះដូងទូលាយ» បានកសាងខឿនការពារសុខុ មាលភាពសម្រាប់ប្រជាពលរដ្ឋខ្លួនតាមរយៈការដាក់ចុះអនុវត្តនយោបាយវ៉ាក់សាំងរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងបានធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លើពិភពលោកលើការចាក់វ៉ាក់សាំងជូនពលរដ្ឋបានច្រើនជាងគេ និងរយៈពេលជិត ២០ ថ្ងៃជាប់គ្នា កម្ពុជាគ្មានការឆ្លងជំងឺកូវីដ១៩។ ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះគឺកើតចេញពីភាពជាអ្នកដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសភាពជាអ្នកដឹកនាំពិតប្រាកដរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាគណបក្សប្រជាជនកម្ពុជាដែលទទួលបាននូវសេចក្តីទុកចិត្ត និងទំនុកចិត្តដ៏រឹងមាំពីពលរដ្ឋម្ចាស់ឆ្នោត។

ឯកឧត្តមអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោបានជម្រាបជូនប្រជាពលរដ្ឋថា ការជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ សូមបងប្អូនកុំជ្រើសទៅតាមអារម្មណ៍ របស់ខ្លួន ប៉ុន្តែត្រូវជ្រើសគណបក្សទៅតាមគោលនយោបាយ និងភាពជាអ្នកដឹកនាំពិតប្រាកដរបស់ថ្នាក់ដឹកនាំនៃបក្សនីមួយៗនោះ បន្ថែមពីលើប្រវត្តិចលនាគណបក្ស។ ឯកឧត្តមបានគូស បញ្ជាក់ថាដោយសារតែការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គណបក្សប្រជាជនកម្ពុជាបានទទួលនូវការគាំទ្រខ្លាំង និងជាគណបក្សនយោបាយមួយដែលមានមូលដ្ឋានគាំទ្ររឹងមាំ និងលទ្ធផលបោះឆ្នោតជាក់ស្តែង គណបក្សប្រជាជនកម្ពុជាតែងតែឈ្នះការបោះឆ្នោតទាំងការបោះឆ្នោតសកលនិងអសកល។
ឯកឧត្តមអនុប្រធានក្រុមការងារបានអំពាវនាវដល់ប្រជាពលរដ្ឋទាំង ២ ភេទដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សូមអញ្ជើញទៅ បោះឆ្នោតឱ្យបានគ្រប់ៗគ្នានាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕ រក្សាសិទ្ធិដោយ:ចេស្តារ





