Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តពេក! លោកជំទាវ ហ៊ុន សុី​ណាត ចេញវីដេអូដាក់ចំៗ ស្នើ​ក្រសួង​ពាក់ព័ន្ធ​ហៅ​ប្រ​ពន្ធ admin ជីងចក់ និង​នាង​ញ៉ាំ​ស្បែកជើង មក​ដុះ​ក្អែ​ល…

ដូចដែលប្រិយមិត្តក្នុងបណ្តាញសង្គម បានឃើញហើយ ថ្មីៗនេះ វីដេអូ TikTok របស់ស្រ្តីខ្មែរម្នាក់ ដែលតែងថតសម្តែងហូបរបស់ប្លែកៗដ៏មិនធម្មតា បានធ្វើឲ្យល្បីកក្រើករហូតដល់កាសែតថៃ ចុះផ្សាយរៀបរាប់ទាំងហួសចិត្ត ចំពោះទង្វើសម្តែងសុីស្បែកជើង ជ្រលក់អំបិលម្ទេសរបស់ស្ត្រីរូបនេះ។ ពិតណាស់ ជាមួយសកម្មភាពសម្តែងហូបស្បែកជើង ជ្រលក់អំបិលម្ទេស ព្រោះតែដើម្បីចង់បាន view រកលុយនេះ គឺបានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងអាប់ឱនដល់ប្រទេសជាតិជាខ្លាំង ព្រោះថាមិនគួរណាមានជនជាតិខ្មែរយកស្បែកជើងពាក់ដើរនិងដី មកសម្តែងហូបបែបនេះសោះឡើយ។

ដោយឡែក រឿងក្តៅមួយទៀត ទាក់ទងនឹងការសម្តែងលែងលះ ព្រោះចង់ល្បីលក់ផលិតផល របស់អ្នកលក់ឡេរូបស្រស់ ទ្រិញ ផល្លា និងលោក មឿន ប៊ុនចក់ (ហៅអែតមីន ជីងចក់) ក៏បានធ្វើឲ្យមហាជនហួសថ្លែងផងដែរ គឺបន្ទាប់បានស្តាប់ឃ្លីបចែករំលែកយ៉ាងផុសផុល នាង ផល្លា បាននិយាយទូរស័ព្ទជាមួយកំហឹងយ៉ាងខ្លាំង ទៅកាន់ប្តីលោក ចក់ ដោយបានប្រើនូវពាក្យសម្តីឲ្យប្តីដេកមួយថ្ងៃប៉ុន្មានដងៗដ៏អាសអាភាស… ដែលពិបាកស្តាប់បំផុត សម្រាប់ក្នុងនាមជាស្រ្តីខ្មែរ។

តែទោះជាយ៉ាងណា ចំពោះរឿងផ្ទុះកក្រើកទាំងពីរនេះ បានធ្វើឲ្យលោកជំទាវ ហ៊ុន សុីណាត អត់ទ្រាំពុំបាន លោកជំទាវក៏បានចេញវីដេអូនិយាយចំៗ និងស្នើឲ្យក្រសួងពាក់ព័ន្ធចាត់វិធានការ ហៅនាងញ៉ាំស្បែកជើង ដែលមានគណនីហ្វេសប៊ុកឈ្មោះ Jin Su និងប្រពន្ធ admin ជីងចក់ អ្នកនាង ទ្រិញ ផល្លា យកមកដុសក្អែលម្តងទៅ ព្រោះថា សិលធម៌ វប្បធម៌ខ្មែរធ្លាក់ចុះ គឺដោយសារតែទង្វើដ៏មិនសមរម្យបំពុលសង្គម ពីសំណាក់បុគ្គលស្រីៗអស់កេរ្តិ៍ខ្មាសអស់ហ្នឹង។

សង្ឃឹមថា ក្រសួងពាក់ព័ន្ធ នឹងមានវិធានការចំពោះរឿងនេះ ក្រោយពីបានស្ដាប់ប្រសាសន៍លោកជំទាវ ហ៊ុន ស៊ីណាត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×