Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សារ៉ាយ សក្ខណា មកលេងស្រុកលើកនេះយូរជាងរាល់លើក មានមូលហេតុ

ភ្នំពេញ ៖ សារ៉ាយ សក្ខណា បានមកដល់ទឹកដីកំណើតជើងនេះ បានច្រើនជាងគេ បើគិតទៅ។ អ្នកនាង មិនទាន់កំណត់ពេលវេលា ចេញទៅអាមេរិកវិញឡើយ ។ ទោះជាអ្នកនាង មានឱកាសត្រឡប់ទៅវិញបែបណា។ ដោយសារតែមិនទាន់កំណត់ពេលឡើងទៅវិញខ្លះថា អ្នកនាង សម្រេចចិត្តមករស់នៅ ស្រុកខ្មែរ វិញទីដែលសាងកេរ្តី៍ឈ្មោះ។

សារ៉ាយ សក្ខណា បានមកលេងស្រុកជាញឹកញាប់តាំងពីនាង បានចេញទៅរស់នៅសហរដ្ឋអាមេរិកជិត១០ឆ្នាំមកនេះ ដែលការមកលើកចុងក្រោយនេះនាងនិងស្វាមីរួម ទាំងកូនប្រុស ស្រីទាំងពីរបានមកតាំងពីថ្ងៃ ទី១៣ខែវិច្ឆិការ ឆ្នាំ ២០២១ ដើម្បីចូលរួមមង្គការប្អូន ប្រុស របស់នាងនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២២ និងចូលរួមមង្គលការអ្នកនាងទឹម រដ្ឋា កាលពីថ្ងៃទី ២៦ ខែមីនាឆ្នាំ២០២២ ។

សក្កណា បានឲ្យដឹងទៀតថាពេលនេះនាងនិងស្វាមី ព្រមទាំងកូន ទាំងពីរកំពុងតែនៅខ្មែរដូចគ្នាហើយបានដើរកម្សាន្ដជាមួយ ក្រុមគ្រួសារតាមតំបន់ទេសចរណ៍ មួយចំនួន រួមទាំងបានទៅ ធ្វើ បុណ្យនៅស្រុកកំណើតនៅខេត្ត ស្វាយរៀងផងដែរកាលពីពេលថ្មីៗ នេះ។សារ៉ាយ សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិក លោកមេធាវីកែវ ប៊ុនមេត្រី ថ្ងៃទី១២ខែធ្នូឆ្នាំ ២០១២ ដែលពេលនេះពួកគេទទួលបានកូន២នាក់គឺកូនទី១ ស្រី ឈ្មោះMataysia អាយុជាង៧ឆ្នាំ កូនទី២ប្រុស ឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំ។

សារ៉ាយ សក្ខណា មុនវិលត្រឡប់ទៅអាមេរិកនាងធ្លាប់បង្ហើប ថាអាចនិងយកកូនតែ២ នាក់ នេះទេ គឺគ្មានផែន ការ ណ៍យកកូនថែមឡើយ។តែនាងថាបើ បានកូនទៀតគឺឲ្យមានតាម ធម្ម ជាតិ មិនពន្យានោះទេ ហើយចិត្តនាង បើត្រូវ មានកូនទៀតគឺ ចង់បានភ្លោះតែម្ដង ព្រោះកុំឲ្យ ពិបាកបង្កើតច្រើនដង។យ៉ាងណាសក្កណាថាការមានកូន២ ដូចបច្ចុប្បន្ននាងទទួលបាន សុភមង្គលល្អដោយរស់នៅយ៉ាងមានក្ដីសុខទៅហើយហេតុនេះ ទោះជាគ្មានកូនថែមទៀតក៏នាងមិនបារម្ភច្រើនដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×