ភ្នំពេញ ៖ តារាចម្រៀងលោក អ៊ាម វន្នី បានបង្ហាញដើមហេតុចុងដែលនាំអោយរថយន្តឪពុកម្តាយតារាចម្រៀងរូបនាង សុវត្ថិឌី ធារិកា ជួបគ្រោះថ្នាក់ដោយក្រឡាប់ធ្លាក់ប្រឡាយរហូតបាត់បង់ជីវិត។
លោក អ៊ាម វន្នី បានបញ្ជាក់ប្រាប់ដោយយោងតាមការផ្តល់ដំណឹងពីមន្ត្រីអាជ្ញាធរមូលដ្ឋានខេត្តព្រះវិហារថា រថយន្តឪពុកម្តាយរបស់ សុវត្ថិឌី ធារិកា បានប្រឡាប់ធ្លាក់ចូលប្រឡាយ គឺដោយរថយន្តបែកកង់។
លោកបានបង្ហោះសារតាមហ្វេសប៊ុកថា តាមការផ្តល់ដំណឹងពីរដ្ឋបាលខេត្តព្រះវិហារបានឲ្យដឹងថា រថយន្តបែកកង់មុខផ្នែកខាងស្តាំពេលកំពុងបើកបរ ទើបធ្វើអោយទាញចង្កូតទៅស្តាំក្រឡាប់ធ្លាក់ប្រឡាយរហូតដល់មានគ្រោះថ្នាក់ដល់ជីវិត។

លោកថា ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ ចឹងបានខ្ញុំឆ្ងល់ថាហេតុអ្វីដានកង់ឡានគាត់បើកត្រូវគន្លងផ្លូវល្អណាស់ តែសុខៗស្រាប់តែឃើញស្នាមកាច់ចង្កូតទៅស្តាំសឹងតែ៩០ដឺក្រេទៅវិញ។
ទោះជាតាមរយៈការបង្ហោះសារខាងលើពីលោក អ៊ាម វន្នី នាពេលនេះគេសង្កេតឃើញយមហាជន ជាពិសេសប្រិយមិត្តគាំទ្រតារាចម្រៀងនាង សុវត្ថិឌី ធារិកា បានចូលទៅធ្វើការខំមិនដោយបន្តការចូលរួមសោកស្តាយ និងរំលែកទុក្ខទៅកាន់តារាចម្រៀងរូបនេះ ក្នុងពេលដែលនាងបានបាត់បង់ឪពុកម្តាយជាទីស្រឡាញ់ត្រឹមមួយបប្រិចភ្នែក។
តារាចម្រៀង សុវត្ថិឌី ធារិកា និងក្រុមគ្រួសារជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត បណ្តាលឱ្យឪពុកម្តាយនាងស្លាប់បាត់បង់ជីវិតភ្លាមៗ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ក្រោយពីនាងត្រឡប់មកពីបំពេញការងារនៅទីនោះ ។

ក្រោយហេតុការណ៍ខាងលើនេះនាង ប្អូនប្រុស និងជីដូន ដែលរួមដំណើរជាមួយគ្នា មានសុវត្ថិភាព ។
ដំណឹងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យឪពុកម្តាយរបស់តារាស្រីរូបនេះស្លា.ប់បាត់បង់ជីវិត នាពេលនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងណាខ្លាំង ពីសំណាក់មហាជន និងក្នុងរង្វង់សិល្បៈដូចគ្នា។
ប្រិយមិត្តគាំទ្រ ជាពិសេសអ្នកសិល្បះជាច្រើនបាននាំគ្នាបញ្ចេញសារតាមហ្វេសប៊ុក ដោយសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខទៅកាន់ សុវត្ថិឌី ធារិកា ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv






