Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទប់​លែង​ជាប់​ហើយ! សួ វិចិត្រ ចេញមុខ​បកស្រាយ​ទាំង​កណ្តាល​យប់ ក្រោយ​មហាជន​ផ្ទុះ​ការរិះគន់ រឿង​ប្រើពាក្យ​មួយ​នេះ​លើ ម៉ា ដូ​ណា…

កាលពីពេលកន្លងទៅនេះ​ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Beat The Best រដូវកាលទី១ បានរកឃើញម្ចាស់ពានរង្វាន់ គឺបានទៅលើបេក្ខជនលោក សួ វិចិត្រ មកខេត្តពោធិ៍សាត់ ហើយទន្ទឹមនឹងនោះ ក៏កើតមានភាពចម្រូងចម្រាស ខណៈមហាជនមួយចំនួនធំ បានសម្តែងការមិនពេញចិត្ត ដោយបានលើកឡើងថា សួ វិចិត្រ មិនសមក្លាយជាម្ចាស់ពាននេះឡើយ គឺសមតែទទួលបានទៅលើប្អូនប្រុស ឈាន ជាឡឺយ។

តែដោយឡែក កាលពីពេលថ្មីៗនេះ ម្ចាស់ពានរូបនេះ ត្រូវបានមហាជនផ្ទុះការរិះគន់យ៉ាងចាស់ៗដៃ បន្ទាប់ពីបានឡើងកម្មវិធីទូរទស្សន៍មួយ ដោយបានប្រើពាក្យ «វ៉ៃខ្ទេីយ» ពេញៗមាត់ និងសូម្បីច្រៀងបទឲ្យខ្ទើយស្តាប់ ជាដើម សំដៅចំៗទៅលើលោក ម៉ា ដូណា ជាពិធីករ។ ការប្រើពាក្យសម្តីបែបនេះ គឺបន្ទាប់ពីលោក ម៉ា ដូណា បាននិយាយលេងសើចទៅកាន់លោក សួ វិចិត្រ ថាជាបុរសមានរូបរាងស្រស់សង្ហា ប៉ុន្តែ សម្រាប់មហាជនវិញ សរសើរក្នុងន័យកុហកចេញពីមាត់របស់ពួកគាត់ប៉ុណ្ណោះ។

បន្ទាប់ពីបានឃើញមហាជនរិះគន់យ៉ាងចាស់ៗដៃបែបនេះ ម្ចាស់ពានរូបនេះ ក៏បានបង្ហោះសារបកស្រាយថា៖ «មុននឹងលេង គេសួរគ្នារួចហើយ បង ម៉ា ដូណា ក៏គាត់យល់ពី Concept ហ្នឹងដែរ គាត់បានបង្អាប់ខ្ញុំលើឆាក ខ្ញុំក៏មិនបានខឹងដែរ (ខ្មៅក៏ខ្មៅទាបក៏ទាបតែនោះសុទ្ធតែជាពាក្យលេងសើច បង ម៉ា ដូណា គាត់ក៏ជាមនុស្សមានសុជីវធម៍គួរអោយគោរពដែរ លេងសើចហើយចុះពីលើឆាក គាត់ក៏សុំទោសខ្ញុំ ហើយខ្ញុំសុំទោសគាត់ គាត់សួរថា អូនចិត្រ បងបង្អាប់អូនឯងមិញអូនឯងអត់ខឹងណាហី ខ្ញុំថាអត់ខឹងទេបង បានបងនិយាយលេងអីុចឹងក៏បានសើចដែរ ចុះបងខឹងខ្ញុំអត់ គាត់ថាអត់ទេម៉ាសប្បាយម៉ង)»។

តារាចម្រៀងរូបនេះ ក៏បានបញ្ជាក់ឲ្យដឹងទៀតថា “ខ្ញុំអោយតម្លៃភេទទីបីណាស់ ខ្ញុំមិនចំអក ខ្ញុំមិនពេបជ្រាយទេ ហើយពាក្យថា ខ្ទើយ វាមិនធ្ងន់ទេ វាណាស់តែអ្នកចង់បានបេះដូងទេតើ ដែលចាប់កំហុសនោះ រឿងតិចហែកអោយទៅជារឿងធំ រឿងធំហែកអោយកាន់តែធំ អោយខ្ញុំបាទសុំទោស បើខ្ញុំបាទនិយាយទៅលើស តែខ្ញុំមិនបានតាំងចិត្តសូម្បីបន្តិចណាទេ ពាក្យថាវា​យខ្ទើយ គឺចង់សំដៅទៅលើបង ម៉ា ដូណា តែម្នាក់គត់ ពីខ្ញុំបាទ សួ វិចិត្រ”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×