មនុស្សឥឡូវ ពិតជាពិបាកជឿទុកចិត្តខ្លាំងណាស់ ទោះបីជាមិត្តភ័ក្តិរាប់អានគ្នាជិតស្និទ្ធ និងសូម្បីជាមនុស្សបង្ហាញភាពហាយសូក៏ដោយ។ ជាក់ស្តែង ថ្មីៗនេះ ស្រ្តីប៉ុន្មាននាក់ដែលជាក្រុមសម្ញែងភាពហាយសូ បាននិងកំពុងល្បីឈ្មោះពេញបណ្តាញសង្គមតែម្តង បន្ទាប់នារីម្នាក់ បានទម្លាយចេញថា ស្រ្តីទាំងនេះគឺសុទ្ធសឹងតែជាជនបោកប្រាស់។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ MeanHero Mai បានបញ្ចេញរូបថតស្រីស្អាតចំនួន ៧ នាក់ ដែលចោទថាសុទ្ធតែជាជនបោកប្រាស់ និងសូមឲ្យបងប្អូនក្នុងបណ្តាញសង្គម បានឃើញមុខជួយប្រាប់ផង នឹងជូនសគុណ ដោយបានរៀបរាប់ឲ្យដឹងថា៖ «ជនបោកប្រាស់ប្រយ័ត្នវាទៅខ្ចីលុយបងប្អូន ជួយសែរម្នាក់មួយផង ហើយបើឃើញនៅកន្លែងណា ជួយទាក់ទង់មកផង ខ្ញុំជូន 500$ ។
ម្ចាស់គណនីខាងលើ ក៏បានឲ្យដឹងបន្តថា «នៅសល់ប៉ុន្មានអ្នកទៀត ចាំដាក់ថែមប៉ុន្មានថ្ងៃទៀត ព្រោះតេទៅមិនដែលលើក ហើយឆាតទៅមិនខ្ចីតប អុីចឹងមានតែផុសរូប ដើម្បីអោយវាឃើញទេ ព្រោះអស់វីធីដោះស្រាយហើយ (ស៊ែរទុកមើលម្នាក់មួយទៅ ប្រយ័ត្នញ៉ែចំបងប្អូន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







