ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលនាង ព្រីម លីហ្សា បានទម្លាយរូបភាពមានកូនម្នាក់ តែដែលនាងមកនទាន់លេចដំណឹងរៀបការ និងមានស្វាមី។
តាមរយៈរូបថតមួយចំនួនតារារូបនេះបានទម្លាយ តាមបណ្តាញសង្គមដោយនាង បានដឹកដៃក្មេងប្រុសម្នាក់ និងបាននិយាយចំៗថា ក្មេងនោះជាកូនរបស់នាងថែមទៀតផង។
ជាមួយនឹងរូបថតដែលបានបង្ហោះតាមបណ្តាញសង្គម ព្រីម លីហ្សា បានភ្ជាប់ជាមួយនឹងសារថា នេះហើយគឺជាអ្នកដែលធ្វើអោយខ្ញុំមានកម្លាំងចិត្ត ក្នុងការតស៊ូនៅក្នុងជីវិតដើម្បីដើរមកដល់សព្វថ្ងៃនេះ My Baby
I love u ❤️ single mom។

តាមរយៈដែលបានបង្ហោះខាងលើនេះមានន័យថា ព្រីម លីហ្សា ពិតជាមានកូនប្រុសម្នាក់មែន ប៉ុន្តែនាងបានចាត់ទុកខ្លួនថា ជាម្តាយមិនមានស្វាមី។
យ៉ាងណាមហាជនបានសម្តែងការភ្ញាក់ផ្អើល ក្នុងពេលដែលតារាស្រីរូបនេះបានទម្លាយថា ខ្លួនមានកូនប្រុសម្នាក់ ទាំងដែលកន្លងមករហូតមកទល់ពេលនេះ នាងនៅមិនទាន់លឺដំណឹងរៀបការ ជាមួយបុរសណាម្នាក់នៅឡើយទេ។

យ៉ាងណាកន្លងមក ព្រីម លីហ្សា ក៏ធ្លាប់ផ្ទុះដំណឹងពីចំណងស្នេហ៍ ជាមួយបុរសជនជាតិមួយរូបដែលបានទាក់ទងគ្នារយះពេល៤ឆ្នាំហើយ។
ព្រីម លីហ្សា ក៏បានទទួលស្គាល់ចំពោះរឿងនេះដែរ ខណះពេលនាងក៏បញ្ជាក់ដែរថា ចំណងស្នេហ៍របស់ពួកក៏បានដឹងលឺពីចាស់ទុំទាំងសងខាងផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង sv





