Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អែម គុនថង បញ្ជាក់ថា នាងបានចូលដល់២០ប្រទេស ក្នុងការប្រឡង Miss Global International 202 2មាន៧៣ ប្រទេស

ភ្នំពេញ ៖ ដំណឹងខាងលើនេះ ត្រូវបាន កញ្ញាឯក អែម គុនថង ប្រកាសឲ្យដឹងក្នុងបណ្តាញសង្គម របស់នាង។ ក្រោយមកបានក្លាយជា ការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកតាមដាន។ នាថ្ងៃទី៣១ ឧសភា នេះ គុន ថងបានឡើងទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីប្រឡង ជាលក្ខណៈអន្តរជាតិ។ ដោយសារតែនាង ជាជើងខ្លាំង មានបទពិសោធន៍ ការប្រកួតទើបគេ សង្ឃឹមថា ស្រីស្អាតរូបនេះ និងដណ្តើមបានភាពលេចធ្លោ ពេលដំណើរការវិញ្ញាសា។

ជាថ្មីម្តងទៀត កញ្ញា អែម គុនថន ដែលជាបេក្ខភាពតំណាង កម្ពុជាបានចេញដំណើរ ចាកចេញទៅកាន់ប្រទេស indonesia នៅវេលាម៉ោង 6 ល្ងាច ម្សិលមិញថ្ងៃទី៣០ ឧសភា ឆ្នាំ២០២២ មុននេះ ។ ក្នុងនោះមានវត្តមាន មិត្តរួមការងារ ដូចជាបវរញ្ញា ប៉ូគីមថេង សុតធីតា បានចូលរួមលើកទឹកចិត្ត និងក្រុមគ្រួសារយើងក៏សង្ឃឹមថា នឹងមានការគាំទ្របន្ថែមទៀត ព្រោះពេលនេះយើងចូលបានតំណែង២០ ប្រទេសរួចហើយ។ យើងនៅមានពេល តាមដាននិងបោះឆ្នោតទៀត ព្រោះនៅមិនទាន់ហួសពេលហើយ កញ្ញា ក៏បានបោះក្តី សង្ឃឹមលើជនរួមជាតិជួយ គាំទ្រលើកទឹកចិត្តបន្តទៀត។

តាមការបង្ហោះសារ ពីកញ្ញា ឯក អែម គុនថង បានសរសេរថា «ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា នាងខ្ញុំសូមបញ្ជាក់ចំពោះការ vote ឲ្យរូបនាងខ្ញុំ ដើម្បីទទួលបានឱកាសចូលទៅកាន់ top 10 សម្រាប់ការ vote ពុកម៉ែបងប្អូនអាច vote បានរាល់ថ្ងៃ 24ម៉ោង vote បានមួយដងណា ។ សម្រាប់ឥឡូវនេះ កម្ពុជាយើងគឺបានចូលដល់ top 20 ហើយនៅក្នុងចំណោម 73 ប្រទេស ហើយកម្ពុជាឈរនៅលេខរៀងទី 2 ណា សូមបន្តការ vote ដល់រូបនាងខ្ញុំក៏ដូចកម្ពុជាផងដែរ 🇰🇭 link for vote https://missglobal.com/vote/?choicely=it74IDA»។

កញ្ញាអែម គុនថង ដែលជាMiss Grand Cambodia 2021 ជាប់ចំណាត់ថ្នាក់លេខ៣ បានត្រូវខាងក្រុមហ៊ុន ចាត់តាំងឲ្យគ្រងតំណែងជាផ្លូវការ ក្នុងការជាប់ជាMiss Global Cambodia 2022។ ព្រោះតែមានគុណសម្បត្តិ សមរម្យល្អ ទើបនាងត្រូវបានគេមើលឃើញ ហើយនិងត្រូវឡើងទៅប្រកួតកម្មវិធីមួយនេះ ជាលក្ខណៈអន្តរជាតិជាមួយ បណ្តាស្រីស្អាតផ្សេងទៀត មកពីជុំវិញពិភពលោក។ នាងក៏ជាអតីត តារាបង្ហាញម៉ូដ ប្រចាំក្រុមBS ដោយបានឡើងឆាក បង្ហាញរាង តាមកម្មវិធីតូចធំ និងលំដាប់ជាតិ។ បើនិយាយពីទម្រង់មុខវិញ គួរទាក់ទាញដូចកូនកាត់ អមជាមួយរូបរាងដ៏ខ្ពស់ ស្រឡូន រំលេចដំណើរបែប ស្ទីលបវរកញ្ញា ញាំងឲ្យកម្ពុជាយើង មានធនធានល្អ គ្រប់គ្រាន់លើឆាកអន្តរជាតិ ទោះលទ្ឋផលបែបណា យើងក៏អស់ចិត្ត៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×