Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល សម្រេចដោះលែងលោកឧកញ៉ា ប៉ែន នួន ឲ្យស្ថិតនៅក្រៅឃុំ ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើស ឆបោក និងរំលោភទំនុកចិត្ត

ភ្នំពេញ: តុលាការកំពូលកាលពីព្រឹក ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលដីកាសម្រេចដោះលែង ជនជាប់ចោទ ឈ្មោះ លោកឧកញ៉ា ប៉ែន នួន ឲ្យស្ថិតនៅក្រៅមន្ទីរឃុំឃាំង ( ដោះលែងពីពន្ធនាគារ) ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើស ឆបោក និង រំលោភទំនុកចិត្ត ប្រព្រឹត្តនៅ ភូមិព្រៃពាយ និង ភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត អំឡុងខែ មិថុនា ខែ កក្កដា និង ខែ កញ្ញា ឆ្នាំ ២០២១។

លោក យូរ ឧត្តរា ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ចោទ ឈ្មោះ ប៉ែន នួន ភេទប្រុស កើតឆ្នាំ ១៩៧៥ មានងារ ជាឧកញ៉ាម្នាក់ និងមានមុខរបរ ជាពាណិជ្ជករ មានទីលំនៅ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវបានជាប់ចោទ ពីបទ ” ឆបោក និង រំលោភទំនុកចិត្ត ” តាមបញ្ញត្តិមាត្រា ៣៧៧ មាត្រា ៣៧៨ និង មាត្រា ៣៩១ និង ៣៩២ នៃក្រមព្រហ្មទណ្ឌ។

ជនជាប់ចោទត្រូវបានប្តឹងដោយ ឈ្មោះ ស៊ីន ប៊ុល ភេទ ប្រុស កើតឆ្នាំ ១៩៨៣ ជាភាគីដើមបណ្ដឹង មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ជនជាប់ចោទ ឈ្មោះ ប៉ែន នួន ត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២ ខែ កក្កដា តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ និងឃុំនៅក្នុងពន្ធនាគារខេត្តកំពត ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×