Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនបុរសម្នាក់ ទៅតុលាការចាត់ការ ពាក់ព័ន្ធនឹងការចាប់ រំ.លោភ…

មណ្ឌលគិរី៖ មន្រ្តីសមត្ថកិច្ចនគរបាលស្រុកកែវសីមា កាលពីថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានចាប់ និងបញ្ជូនខ្លួនបុរសសង្ស័យម្នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងការចាប់រំ.លោភសេព.សន្ថវ:កូនស្រី បង្កើតអាយុ១ ឆ្នាំ ប្រព្រឹត្តនៅចំណុចភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

មន្ត្រីសមត្ថកិច្ចនគរបាលស្រុកកែវសីមាបានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ សិវ កុសល អាយុ៣៩ឆ្នាំ ( ត្រូវជាឪពុកបង្កើត ) មានលំនៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី ដែលបានមកស្នាក់នៅចៀរជ័រកៅស៊ូនៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ចំណែកឯក្មេងស្រីរងគ្រោះមានអាយុ១៤ ឆ្នាំ និង មានម្ដាយឈ្មោះ អ៊ន់ ច្រឹប អាយុ៤៨ឆ្នា រស់នៅ នៅក្នុងខ្ទមចាំចម្ការ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនសង្ស័យត្រូវបានជាប់ចោទពី: រំ.លោភសេព.សន្ថវ:មានស្ថានទម្ងន់ទោស និងអាចប្រឈមនឹងការជាប់គុក យ៉ាងតិច ១០ ឆ្នាំ នៅក្នុងពន្ធនាគារ។

គាត់ត្រូវបាន ចាប់ខ្លួនកាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២២ នៅចំណុចភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី តាមពាក្យបណ្តឹងរបស់ប្រពន្ធរបស់គាត់ ដែលជាម្តាយរបស់ក្មេងស្រីរងគ្រោះ ។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងតែសាកសួរ នៅឯសាលាដំបូងខេត្តមណ្ឌលគិរី នៅឡើយ៕ រក្សាសិទ្ធិដោយ ចន្ទា ភា

×