Wednesday, January 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បានស្លា.ប់ ចំណែកប្រពន្ធរងរបួសស្រាល ខណ:ជិះម៉ូតូទៅបុ.កបង្កាន់ដៃស្ពានកំពង់ទួល

ភ្នំពេញ ៖ បុរសម្នាក់បានស្លា.ប់ ចំណែកប្រពន្ធរងរបួសស្រាល ខណ:ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន គេចពីរថយន្តនៅខាងមុខ បុ.កបង្កាន់ដៃស្ពានកំពង់ទួល កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចស្ពានកំពង់ទួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើមានឈ្មោះ តុម ពុទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិតាយ៉ៅ ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានស្រុកកំណើតនៅភូមិពោធិព្រះសង្ឃ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ចំណែកប្រពន្ធ មានឈ្មោះគន់ ស៊ីណាត អាយុ៣២ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅ ជាមួយគ្នា។

យោងតាមប្រភពព័ត៌មាន ពីស្ត្រីដែលត្រូវជាប្រពន្ធ របស់សពបុរសខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុប្តីរបស់គាត់ និងរូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅពាក់ផ្លាកលេខ កំពង់ចាម1AB-9507 ឌុបគ្នាធ្វើដំណើរ ចេញពីផ្ទះជួលដើម្បីឆ្ពោះទៅរោងចក្រ នៅឯតំបន់សេដ្ឋកិច្ចពិសេស ក្រាំងពង្រ ក្នុងទិសដៅពីត្បូងទៅជើង ខណ:ពេលដល់ចំណុចស្ពានកំពង់ទួល បានប្តីរបស់គាត់បានបត់ម៉ូតូ បម្រុងនឹងត្រឡប់ទៅផ្ទះជួលវិញ ដោយភ្លេចមួកសុវត្ថិភាព ខណ:មកដល់ចុងស្ពានខាងត្បូង ដោយប្រញាប់ទៅយកមួកសុវត្ថិភាព ដោយបុរសខាងលើ បានបើកម៉ូតូក្នុងល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើងគេចពីរថយន្តកុងតឺន័រ ដែលនៅខាងមុខ បានរេចង្កូតបុ.កបង្កាន់ដៃស្ពានបោកក្បាលស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ចំណែកស្ត្រីដែលជាប្រពន្ធ រួមដំណើរនៅខាងក្រោយ ប្តីរបស់គាត់រងរបួសស្រាល។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលក្រាំងពង្រ សហការជាមួយកម្លាំងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះទៅពិនិត្យនិងវាស់វែង នៅទីតាំងកើតហេតុខាងលើ និងធ្វើកំណត់ហេតុប្រគល់សព ទៅឲ្យក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។
ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរងចាំស្រាវជ្រាវបន្ត៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×