ភ្នំពេញ ៖ តារាសម្តែងជើងចាស់លោក គន្ធ តារាវណ្ណ បាននឹងកំពុងធ្លាក់ខ្លួនឈឹដោយសារជំងឺជាច្រើនមុខ និងត្រូវបានគ្រុមគ្រួសារបញ្ជូនយកទៅព្យាបាល នៅក្នុងមន្ទីរពេទ្យជោរ៉ៃរាជធានីភ្នំពេញ។
ដោយសារស្ថានភាពជំងឺដែលតារារូបនេះ កំពុងតែផ្ទុកសុទ្ធតែជាប្រភេទកាចសាហាវ ទើបក្រុមគ្រួសារបានសម្តែងក្តីបារម្ភយ៉ាងខ្លាំង បើទោះបីជាពេលនេះស្ថានភាពរបស់លោកនៅមិនទាន់ធ្ងន់ធ្ងរក្តី។
ភរិយាលោក គន្ធ តារាវណ្ណ បានអះអាងថា ស្វាមីអ្នកស្រីបានពើបប្រទះជំងឺលើសឈាម ស្ទះទឹកប្រម៉ាត់ និងសសៃឈាមនៅពោះប៉ោងហើម ជាហេតុធ្វើឲ្យទឹកនោម ភ្នែកនិងសាច់ឡើងពណ៌លឿងទាំងអស់។

អ្នកស្រីបញ្ជាក់ថា ដំបូងឡើយស្វាមីអ្នកស្រីបានចូលទៅពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យមន្ទីរពេទ្យព្រះកេតុមាលា ដោយពេលនោះពេទ្យពិនិត្យឃើញតែសសៃឈាមនៅពោះគាត់ហើមប៉ុណ្ណោះ ដោយមិនឃើញប៉ះពាល់ប្រម៉ាត់ និងថ្លើមឡើយ។
អ្នកស្រីបន្តថា ប៉ុន្តែកាលពីម្សិលមិញកូនក៏បាននាំគ្នាទៅពិនិត្យនៅមន្ទីរពេទ្យជោរ៉ៃ ដើម្បីឲ្យប្រាកដពីស្ថានភាពជំងឺរបស់គាត់ឲ្យបានច្បាស់ជាងនេះ។
លុះពេលទៅពិនិត្យក្រុមគ្រូពេទ្យក៏បានបញ្ជាក់ពីស្ថានភាពជំងឺរបស់គាត់ដូចខាងលើតែម្តង នោះជាហេតុនាំឲ្យក្រុមគ្រូពេទ្យយកគាត់ ទៅសម្រាកព្យាបាលនៅបន្ទាប់សង្គ្រោះបន្ទាន់តែម្តង។
អ្នកស្រីបានលើកឡើងបន្ថែមថា រហូតមកទល់ពេលនេះ ក្រុមគ្រូពេទ្យបានព្យាយាមព្យាបាលជំងឺលើសឈាមរបស់គាត់ឲ្យចុះជាមុនសិន បើឈាមរបស់គាត់មិនទាន់អាចធូស្រាលនៅឡើយ ពោលឈាមគាត់នៅតែឡើងចុះ។

ក្នុងវ័យប្រមាណ៧០ឆ្នាំ លោក គន្ធ តារា វណ្ណ ក្រៅពីអាជីពសិល្បៈ បច្ចប្ប្នន្នលោកក៏ជាមន្ដ្រីយោធា ថ្នាក់ឧត្ដមសេនីយ៍ត្រី “ ផ្កាយមួយ ” ផងដែរ។
ក្នុងពេលបច្ចុប្បន្ន គេឃើញការសំដែងរបស់លោកតាមរយៈខ្សែវីដេអូ ភាគនិងរឿងខ្លីបែបអប់រំ់ ផ្សាយតាមកញ្ចក់ទូរទស្សន៍នានា ។
លោក គន្ធ តារា វណ្ណ បានចាប់ផ្ដើមចូលប្រឡូកក្នុងពិភពសិល្បៈ សំដែងតាំងពីឆ្នាំ១៩៨៦ ។ លោកធ្លាប់ចូលរួមសំដែង ក្នុងខ្សែភាពយន្ដរឿងសម័យ និងបុរាណប្រហែលជា ១៧០ រឿង ។ លោកមានកេរិ៍្តឈ្មោះល្បី ចាប់តាំងពីឆ្នាំ ១៩៨៩ មកជំនាន់លោក គង់ សុភី លោកចៅ ចាន់ណារី លោក យស បូវណ្ណៈ អ្នកនាងអម្ពរ ទេវី អ្នកនាង ចាន់ តារាទី លោក ខៃ ប្រសិដ្ឋ អ្នកនាង សុខ ស្រីមុំ និងអ្នកនាង ពិសិដ្ឋ ពិលិកា ជាជាដើម៕ រក្សាសិទ្ធិដោយ ៖ សំណាង sv





