ជឿថាប្រិយមិត្តជាច្រើន បានទទួលជ្រាបហួសចិត្តរួចហើយ ទាក់ទងរឿងរ៉ាវឧកញ៉ា លាន អាហ្វ្រីលគីនីន ជុំពាក់លុយគេជុំទិស ក្នុងនោះសូម្បីថ្លៃឡានគេដឹកថ្មឲ្យ២ឆ្នាំហើយក៏មិនទាន់សង ដែលធ្វើឲ្យម្ចាស់បំណុលជាច្រើន តែងបង្ហោះទារលុយបង្កការភ្ញាក់ផ្អើលជារឿយៗ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ ឧកញ៉ា លាន អាហ្វ្រីលគីនីន ត្រូវបានបុរសចំណាស់ម្នាក់បានបង្ហោះនៅលើហ្វេសប៊ុកឲ្យឧកញ៉ារូបនេះ ឆាប់ចូលខ្លួនមកដោះស្រាយបំណុលជាបន្ទាន់ បើមិនចង់មានរឿងធំ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Sekharith Be ដែលជាម្ចាស់បំណុល បានបង្ហោះរហូតមកទល់ពេលនេះ ដោយបានឲ្យដឹងថា៖ «សូមជូនដំណឹងដល់ឈ្មោះ លានអាហ្រ្វីលគីនីនចូលខ្លួនមកដោះស្រាយបំណុលដែលជំពាក់ខ្ញុំ ដោយហេតុថា បុគ្គលខាងលើបានចេញសែកអត់លុយ ហេីយសន្យាម្ដងជាពីរដងតែមិនដែលចូលខ្លួនមកជួបដេីម្បីដោះស្រាយបំណុលនោះទេ។ បេីលោកនៅតែមិនចូលខ្លួនមកដោះស្រាយទៀតនោះ ខ្ញុំនឹងដាក់ពាក្យបណ្ដឹងទៅផ្នែកព្រហ្មទណ្ឌ ដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន»។
ពិតណាស់ ទន្ទឹមនឹងនោះ គេក៏បានឃើញស្រ្តីម្នាក់ បានចូលទៅខមិនដាក់បែបនេះថា «ចុះមីស្រីអាហ្វ្រីលគីនីន ពេលនិយាយអីក៏ខ្លាំងម្ល៉េះ? ម៉េចមិនសងគេទៅ»។ មិនចាំយូរ ក្រោយឃើញស្រ្តីរូបនោះនិយាយដាក់ខ្លួនបែបនេះ ស្រាប់តែអនាគតឧកញ៉ា គីនីន ចេញមកតបទាំងក្តៅស្លឹកត្រចៀកថា «រឿងហ្នឹងជារឿងនាងមែន នាងឯងជួយចេញជំនួសមែន បានឈឺឆ្អាលណាស់ មីចេះដឹង,…»។
តែទោះយ៉ាងណា ក្រោយផ្ទុះជម្លោះនៅក្នុងខមិនឡើងបែកផ្សែងជាមួយអ្នកខាងក្រៅរួចមក ពេលនេះ អនាគតភរិយារបស់ឧកញ៉ា លាន អាហ្វ្រីលគីនីន បានចេញមុខសងលុយជំនួសបុរសកំពូលស្នេហ៍ហើយ ដែលមានទឹកប្រាក់សរុបរហូតដល់ទៅ ២២ ម៉ឺនដុល្លារ ឯណោះ។
នេះបើតាមអនាគតភរិយាឧកញ៉ា លាន អាហ្វ្រីលគីនីន បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយបានបញ្ជាក់ឲ្យដឹងថា៖ «បេីជ្រុលជាសង្គមដឹងហេីយ ចឹងខ្ញុំចែករំលែក ពីការដោះស្រាយបំណុល របស់អានាគតស្វាមីនាងខ្ញុំ ទូទាត់សងសាច់ប្រាក់ 22 មុឺន$ រួចជាស្រេច បំណុលផ្សេងៗ ស្វាមីនាងខ្ញុំសូមពេលដោះស្រាយបញ្ចប់បំណុលផ្សេង នៅពេលខាងមុខនេះ អរគុណ»។
រីឯអ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញទឹកចិត្តលះបង់ដ៏ធំធេងរបស់ស្រ្តីរូបនេះ ក៏បានផ្តាំទៅឧកញ៉ាមហាលោតផ្លោះថា «បានប្រពន្ធល្អ ចេះចែករំលែកភាពទុក្ខលំបាក នៅពេលដែលយើងធ្លាក់ខ្លួនបេីលោកគីនីនឯងនៅតែមិនដឹងខ្លួន បោះបង់មនុស្សដូចគាត់ទៀត ចប់ហេីយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


















