Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​មហាជន​ផ្ទុះ​ការរិះគន់​កក្រើក រឿង​កាត់សេចក្តី​ចុងក្រោយ​ឲ្យ​បេក្ខជន​ម្នាក់​ធ្លាក់ ដ៏​មិន​សម​ហេ​តុ ស្រាប់​តែ ឆន សុវណ្ណ​រាជ បោះសម្តី​ទៅកាន់​អ្នក​ទើស​ថា…

ថ្មីៗនេះ មហាជនក្នុងបណ្តាញសង្គម បានបញ្ចេញការរិះគន់ដូចព្យុះ ចំពោះគណៈកម្មការ ជាពិសេស «បាញ់» សំដៅទៅលើ Judge លោក ឆន សុវណ្ណរាជ ថាវិនិច្ច័យគ្មានភាពយុត្តិធម៌ លំអៀង ទៅលើបេក្ខជនម្នាក់ ដែលមហាជនសឹង៩៩% ទទួលស្គាល់ថាគាត់ពិតជាមានទឹកដមសំឡេងពិរោះ មិនគួរណាឲ្យធ្លាក់ទាល់សោះ។

គួរបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ បេក្ខជនឈ្មោះ ទុំ សុវត្ថិ អាយុ​២៦​ឆ្នាំ មកពីខេត្តស្ទឹងត្រែង ធ្វើការផ្នែក ​Order ​នៅ​ភោជនីយដ្ឋានមួយ​បានបង្ហាញវត្តមានក្នុងកម្មវិធី ​Cambodian Idol ​រដូវកាលទី​៤ វគ្គ Judge Audition សប្តាហ៍ទី​៤ ដោយបានលើកយកបទចម្រៀងមានចំណងជើង​ «​ស្រឡាញ់ស្ទើរលេប​» ដែលជា​សំនៀងដើមរបស់លោក ណុប បា​យ៉ា​រិ​ទ្ធ មកបកស្រាយ។

ក្រោយបកស្រាយចប់ ភ្លាមៗ Judge សុខ ស៊ី​ឡា​លីន បានផ្តល់យោបល់មុនគេថា ស្ដាប់ដំបូង​អត់ដឹងពីចំណុចខ្លាំងរបស់ សុវត្ថិ ទេ ដល់ពេលស្ដាប់ចូល ​R ឃើញថា កម្លាំងសំឡេង ចង់និយាយថា ចេះថ្នមល្អ និងអាចរក្សារលកសំឡែងល្អមែនទែន ហើយដល់ពេលកន្លែងស្រែកទៀត គាត់ចេះទប់សំឡេងស្រែកអត់ឲ្យឮថ្លង់នោះ​ទេ ហើយដង្ហើមវែង និងមានកម្លាំងទៀត​។

ចំណែក ឱក សុគន្ធកញ្ញា បានលើកឡើងថា អ្វីដែលសុវត្ថិ បញ្ចេញមក គឺអត់មានភ្លាត់ស្នៀតកន្លែងណា​ទេ ធ្វើ​ឲ្យចម្រៀង​១​បទនេះ ទៅ​រលូនល្អ ទាំងសំឡេងក្រោម និង​សំឡេងតឹងៗខាងលើ​។ តែទន្ទឹមនឹងនេះ កញ្ញា ថា សំឡេងរបស់​សុវត្ថិ នៅមានចំណុចមួយ ដូចជា​រាងថប់ៗខាងក្រោយ អត់សូវថ្លា ប៉ុន្តែ បើមានពេលហ្វឹកហាត់ ស្វែងយល់ពីសំឡែងខ្លួនឯងបន្ថែមទៀតនឹងអាចធ្វើបាន។

ដោយឡែក ឆន សុវណ្ណរាជ បានវាយតម្លៃ​ថា បទចម្រៀង​១​បទនេះ ការបកស្រាយ គឺទាមទារបច្ចេកទេសច្រើន ជាពិសេសនៅ​ខាងក្រោម ណោតខាងក្រោមៗ ដែលពេលខ្លះស្តាប់ទៅ អត់ទាន់ទៅដល់កន្លែងទេ​ ពោលគឺកន្លែងខ្លះនៅរាងស្ទើរៗ។ តែទោះជាយ៉ាងណា តារា​ចម្រៀងរូបនេះ​ថា សំឡេងរបស់ សុវត្ថិ​មានគុណភាពល្អហើយ​ដោយគ្រាន់តែកន្លែងខ្លះ​រាងថប់ៗ ដែលអាចបណ្តាលមកពីសុខភាពមិនដឹង ឬ​ទម្លាប់ច្រៀងពីដើមអុីចឹង។

រីឯម្ចាស់បទផ្ទាល់វិញ លោក ណុប បាយ៉ារិទ្ធ បានយល់ឃើញថា ការប្រើប្រាស់សំឡេងរបស់​សុវត្ថិ នៅក្នុងចម្រៀងមួយបទនេះ មានភាពជា​ខ្លួនឯងច្រើន​ប៉ុន្តែ​កន្លែង​ខ្លះ​ទៅជា​ស្រដៀង ឆន សុវណ្ណរាជ វិញ​។ តែសរុបជា​រួម​ណុប បា​រ៉ា​រិទ្ធ ថា សម្រាប់ចម្រៀង​១​បទ​នេះ សុវត្ថិ មានចំណុចល្អច្រើន។

ក្រោយវាយតម្លៃចប់សព្វគ្រប់ សុខ ស៊ីឡា​លីន ផ្ដល់ ​Yes, ឱក សុគន្ធ​កញ្ញា ឲ្យ​ No, ណុប បា​យ៉ា​រិទ្ធិ ជា​ម្ចាស់បទឲ្យ Yes ខណៈ ឆន សុវណ្ណរាជ ដែលជា​អ្នកសម្រេចចុងក្រោយ ឲ្យ ​No ។ ជាលទ្ធផល បេក្ខជនរូបនេះបាន​មិនអាចជាប់ទៅ​វគ្គបន្តបានទេ ព្រោះ​អ្នកជាប់ គឺទាល់តែ​ទទួលបាន ​Yes ​ចាប់ពី​៣​ឡើងទៅ​។ ពិតណាស់ ក្រោយ ឆន​សុវណ្ណរាជ ផ្តល់ No ចុងក្រោយ បានធ្វើបេក្ខជនរូបនេះ ស្ទើរធ្លាក់ថ្លេីមក្ឌុក និងបានត្រឹមដើរត្រឡប់ទៅវិញ​យំឱបពិធីការិនីទាំងអារម្មណ៍សោកស្តាយជាខ្លាំង។

ដោយឡែក មហាជនក្រោយបានឃើញបែបនេះ បានផ្ទុះការរិះគន់ ចំអកឡកឡឺយដល់គណៈកម្មការ ពិសេសទៅដល់លោក ឆន​សុវណ្ណរាជ កប់ៗថា «បងរាជ​គិតថា សំឡេងដូចគាត់ពេក គាត់ឲ្យធ្លាក់ គាត់ច្រៀងពីរោះ​ណាស់, គាត់ច្រៀងពិរោះ ប្រៀបជាមួយអ្នកជាប់ៗ សំលេងគាត់មិនចាញ់គេទេ. ពាក្យNoពីបងរាជចុងក្រោយធ្វើអោយខ្ញុំខូចចិត្តណាស់ ស្រក់ទឹកភ្នែក, គណៈកម្មការទាំង៤ សុំស្ងើចសរសើរដល់កញ្ញា ឡាលីន និង បាយ៉ារិទ្ធ រាល់ការវិនិច្ឆ័យច្បាស់លាស់សុក្រឹត​»។ រីមតិជាច្រើនទៀត បានបង្ហាញក្តីអាណិតទៅដល់បេក្ខជនរូបនេះ និងបញ្ចេញអារម្មណ៍ហួសចិត្តបំផុតថា «អាណិតណាស់ ច្រៀងពីរោះ​ប៉ុណ្ណឹងហើយ​ឲ្យគាត់ធ្លាក់ អ្នកជាប់ខ្លះ​ច្រៀងមិនបានគាត់ផង​ឲ្យជាប់, ច្រៀងពិរោះឲ្យធ្លាក់ ស្អាតឲ្យជាប់ មិនយល់ទេ ថ្ងៃក្រោយ ដាក់ប្រឡង freshy ហ្មងទៅ,… »។

មិនចាំយូរ ក្រោយមតិមហាជនបាននាំគ្នារិះគន់ឡើងកក្រើក ស្រាប់តែសមីខ្លួនលោក ឆន សុវណ្ណរាជ បានបោះសម្តីទៅកាន់អ្នកទើសបែបនេះថា៖ «ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមក live កើបលុយជាមួយមេស្រីខ្ញុំ បានតែ៦ម៉ោង ក៏រត់ចោលគាត់ដោយសារតែ ធុរេន រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណា ក៏ពូរាជ មិនចុះចាញ់តែមកចាញ់នឹងក្លិនធុរេនហ្នឹងតែម្តងស្បថ យកពេលវេលាដ៏មានតំលៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×