Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រតនៈ ពិសិដ្ឋ នឹកមិនដល់ថា ខ្លួនមានឱកាស ជាពិធីករប្រចាំBayon TV

ភ្នំពេញ ៖ ជាច្រើនសប្តាហ៍មកហើយ ដែលគេបានឃើញ លោករតនៈ ពិសិដ្ឋ ជាតារាចម្រៀង និងសម្តែង បានលេចមុខក្នុងកម្មវិធី មួយចំនួន ប្រចាំទូរទស្សន៍បាយ័ន។ លោកមិនត្រឹមតែបានឡើង ច្រៀងក្នុងនាម តារាកិត្តិយសនោះទេ ហើយថែមទាំង មានឱកាស ក្តាប់តួនាទីជាពិធីករ ប៉ះដៃគូ ចាស់ទុំនៅទីនោះទាំងខ្លួន មិនដែលគិតដល់។

ព្រោះតែរូបរាងសង្ហា ភាសាសំដី សំដៅ មានតិចនិចលើកដាក់ យល់សាច់ការ ក៏រុញឲ្យលោករតនៈ ពិសិដ្ឋ ត្រូវបានថ្នាក់ដឹកនាំ មើលឃើញ ហើយផ្តល់ការងារ ឲ្យដំណើរការ បន្ថែមលើបុគ្គលិកចាស់នៅទីនោះ។ គេបានឃើញ រួចមកហើយនៅ ការនិយាយស្តីរបស់តារាប្រុស មុខស្រស់នេះ នៅលើកញ្ចក់ទូរទស្សន៍ហើយ ក៏ចូលរួមអបអរ បានកន្លែងធ្វើការហំ ព្រោះស្ថានីយ៍មួយ នេះក៍ល្បីឈ្មោះ ហើយបុគ្គលិក គ្រប់ផ្នែកសុទ្ឋតែមាន សមត្ថភាពតួនាទីច្បាស់លាស់។ តារាប្រុសរាងខ្ពស់ និងជាអតីតក្រុមរៃមាស តោមាសរូបនេះ ឃើញកាន់កម្មវិធីធំៗមាន«រាត្រីពណ៌ស្វាយ» និង«តន្ត្រីស្រុកស្រែ» ព្រមជាមួយកម្មវិធី ប្រគុំតន្ត្រីលក្ខណៈសម័យផ្សេងៗទៀត។

រតនៈ ពិសិដ្ឋ បានបង្ហាញនូវ ចំណាប់អារម្មណ៍ថា លោកមិនដែលគិតថា បានរួមការងារ សុទ្ឋតែជាអ្នកជំនាញៗឡើយ គ្រាន់តែដឹងថា ផ្នែកពិធីករ គឺចូលចិត្ត។ មុនបានឈនឹងជើង លើការងារនេះ គឺកើតចេញពីការសាកល្បង។ ដោយសារមានភាពល្អច្រើន ទើបលោក មានឱកាស មកធ្វើការក្នុងស្ថានីយ៍ បន្តរហូតមក។ ទោះយ៉ាងណា លោកថា សមត្ថភាពនៅ មានកម្រិត ហើយត្រូវសិក្សា ពីរៀមច្បង និងមិត្តរួមការងារ ជាបន្តទៀត។ បើទោះជាលោក ហែលឆ្លង ការងារសិល្បៈ ច្រើនឆ្នាំ តែក៏នៅពេញចិត្ត មិនទាន់បោះបង់ ហើយនេះជាភាព តស៊ូច្រើនឆ្នាំ ដែលរិតមិនអាចដើរចោលបាន។ សិល្បៈមិនត្រឹមសម្តែងក្នុងស្រុក លោកក៍ធ្លាប់មានឱកាស ចេញទៅសម្តែងជូនបងប្អូនខ្មែរ នានាយសមុទ្រ ក៏ជាឱកាសធ្វើឲ្យគេស្គាល់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ឧត្តមSM

×