Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដួង ម៉ានិច ព្រមានបុរសម្នាក់ ប្រើពាក្យឲ្យសមរម្យ មុននាងមានវិធានការច្បាប់

ភ្នំពេញ ៖ តារាសម្តែងនាង ដួង ម៉ានិច បានធ្វើការព្រមានទៅកាន់បុរសម្នាក់អោយប្រើប្រាស់ពាក្យសមរម្យមកលើរូបនាង នៅមុនពេលដែលនាងអស់ភាពអត់ធ្មត់ និងឈានទៅដល់ការប្រើប្រាស់វិធានការផ្លូវច្បាប់។

ការព្រមានខាងលើពីតារារូបនេះបានធ្វើឡើង បន្ទាប់ពីមានគណនេយ្យហ្វេសប៊ុកមួយដែលដាក់ឈ្មោះថា ក្រចេះ លីហេង បានចូលទៅខំមិនដោយបានប្រើពាក្យអសុរសមកលើរូបនាងដែលកំពុងLive លក់ផលិតផលតាមអនឡាញ។

ពាក្យសម្តីដែលបុរសរូបនេះប្រើប្រាស់ថា បងចង់ ច…..បានធ្វើឲ្យតារាស្រីរូបនេះហាក់ក្តៅចុងច្រមុះយ៉ាងខ្លាំង និងបានស្នើអោយបុរសរូបនោះប្រើភាសាអោយសមរម្យមុននាងចាត់វិធានការផ្លូវច្បាប់។

តាមរយៈវីដេអូខ្លីមួយដែលបានបង្ហោះតាមហ្វេសប៊ុក ដួង ម៉ានិច បានលើកឡើងថា ផ្តាំទៅពូឈ្មោះ ក្រចេះ លីហេង ដែលបានខំមិនថា បងចង់..តើចង់អ្វីឲ្យបានច្បាស់ ចង់ជាវអាវហ្គេន ឬចង់អី សូមចូលឆាតនិយាយឲ្យច្បាស់ អាងខ្ញុំចាត់ការតាមច្បាប់។

នាងថា លោកពូចង់បានអ្វីឲ្យច្បាស់លាស់់ កុំឲ្យអារម្មណ៍ខ្ញុំមួម៉ៅ ព្រោះរាល់ថ្ងៃខ្ញុំអត់ចង់កាចទេ។
នាងបញ្ជាក់ថា ជាធម្មតាការស្លៀកពាក់នៃការlive របស់នាងគឺតែងតែផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃដោយនោះ គឺជាសិល្បៈនៃការតុបតែងខ្លួនរបស់នាង។

នាងថា ពេលខ្លះនាងស្លៀកពាក់សុភាព ពេលខ្លះនាងក៏ស្លៀកពាក់ស៊ិចស៊ី ហើយពេលខ្លះនាងក៏ត្រូវបង្ហាញរាងដែរ ព្រោះនាងត្រូវលក់អាវរឹបរាង និងពេលខ្លះលក់ហូលផាមួយ ដូច្នេះមិនមែនចេញតែស្លៀកពាក់សុភាពគ្រប់ពេលនោះឡើយ។
នាងបន្ថែមថា យើងជាអ្នករកស៊ីលក់ខោអាវ អញ្ចឹងត្រូវចេះបត់បែនតាមកាលះទេសះជាក់ស្តែង និងតម្រូវការចង់បានចង់ឃើញពីអតិថិជន។

ជាការកត់សម្គាល់មួយរយះចុងក្រោយនេះ ដួង ម៉ានិច ត្រូវបានគេមើលឃើញថា នាងហាក់រយាលដៃមួយរយៈពីការងារសម្តែង ដោយសារនាងកំពុងជាប់ដៃលក់ផលិតផលនានា តាមអនឡាញ។

អាជីពថ្មីរបស់នាងនាពេលនេះក៏មានការកាក់កបគួរសមផងដែរ ដោយសាររាល់ផលិតផលដែលនាងលក់នោះ គឺទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់អតិថិជន៕ រក្សាសិទ្ធិដោយ ៖ សំណាង sv

×