Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ការ​ភ្ញាក់ផ្អើ​ល! ស្ងាត់​ៗ ជំទាវ អយ ត្រូវ ម៉ា ណូ​ដា បង្ហោះ​ទារ​លុយ​ផ្អើល​ហ្វេ​សប៊ុ​ក ព្រោះ​ឆាត​មិន​តប ពាក់ព័ន្ធ​រឿង…

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញតារាល្បីៗមួយចំនួន ហាក់កំពុងមានបញ្ហារឿងលុយកាក់សម្បើមណាស់ ជាពិសេសគឺអ្នកលេងតុងទីន និងខ្ចីលុយមិនព្រមសងតែម្តង។ ហើយភាគច្រើន គឺតារា និងតារា ដែលតែងបង្ហោះទារលុយគ្នាឡើងផ្អើលបណ្តាញសង្គមហ្វេសប៊ុក ព្រោះថា តេទៅមិនលើក ឆាតទៅក៏មិនខ្ចីតប ហេតុនេះ គឺមានតែប្រើបណ្តាញសង្គមហែកទម្លាយទេទើបបាន។

ជាក់ស្តែង ថ្មីៗនេះ តារាកំប្លែង ម៉ាដូណា បានធ្វើឲ្យមហាជន និងហ្វេនៗ ភ្ញាក់ផ្អើលខ្លាំងតែម្តង ក្រោយពីបានឃើញលោកបង្ហោះទារលុយពីអតីតតារាកំប្លែង ស្រីអយ (បច្ចុប្បន្នមានងារជាជំទាវ) ពាក់ព័ន្ធរឿងលុយតុងទីន ហើយមូលហេតុដែលធ្វើឲ្យលោកសម្រេចចិត្តបង្ហោះនេះ គឺដោយសារនាងអតីតតារាកំប្លែងស្រីដ៏ល្បីឈ្មោះកាលពីជាង១០ឆ្នាំមុនរូបនេះ ពុំឆ្លើយតបឆាតរបស់ ម៉ា ដូណា ហេតុនេះលោកក៏បានបង្ហោះជាការក្រើនរម្លឹកបែបនេះថា៖ «ក្អយ អើយខ្ញុំទ្រាំឆ្អែតហើយ ចូលមើលឆាតផង»។

បន្ទាប់ ម៉ា ដូណា បង្ហោះជាសារទុកជាការព្រមានឲ្យហើយបែបនេះ ភ្លាមៗនោះ គេក៏បានឃើញសមីខ្លួនអតីតតារាកំប្លែងស្រី អយ បានចូលទៅឆ្លើយតបរៀបរាប់ប្រាប់ពីមូលហេតុត្រង់ៗថា៖ «សុំទោសណាមិត្តភក្តិ លុយតុងទីន មិត្តភក្តិអោយខ្ញុំធ្វេីជាលិខិតជំពាក់ប្រាក់នៅមុខមេធារី ក៏ខ្ញុំព្រមធ្វេីអស់ហេីយ ទាំងដែលតុងទីនមិត្តភក្តិឯងកំពុងជួបបញ្ហាកូនខ្លះ លែងបង់ កូនខ្លះក៏រត់ ខ្ញុំក៏ជួបបញ្ហាធ្ងន់ តែខ្ញុំនៅតែព្យាយាមទទួលខុសត្រូវបំផុត ក្នុងកាលៈទេសៈខ្ញុំកំពុងទាល់ ម្យ៉ាងទៀត បន្ទាប់ពីធ្វេីកិច្នព្រមព្រៀង លុយតុងទីនក្លាយជាលុយជំពាក់ ខ្ញុំក៏បានបង់រំលួសអោយមិត្តឯងមួយខែដែរ ដោយឡែកខែនេះ ខ្ញុំទាល់ ខ្ញុំរកបង់សងមិនទាន់ ខ្ញុំក៏បានឆាតសុំអង្វរដែរ មិត្តផុសខ្ញុំ ខ្ញុំមិនខឹងនៅការពិតដែលខ្ញុំជំពាក់ទេ តែបេីមិត្តទុកពេលខ្ញុំនិងរកគ្រប់វិធីទូទាត់ទាំងអស់ ដរាបណាខ្ញុំនៅរស់ តែបេីមិត្តមិនទុកពេល ហេីយយកការផុសដេីម្បីបន្ធូរអារមណ្ម៍មិត្តធ្វេីចុះ ខ្ញុំមិនឈ្នេីយទេ ខ្ញុំនៅតែសុំអង្វរមិត្តអោយទុកពេល ខ្ញុំមិនរត់មិនគេច ខ្ញុំនៅឈរដោះស្រាយជូនមិត្ត សូមមិត្តមេត្តាដោយកាអនុគ្រោះ ទោះខ្ញុំសងយឺត តែមិនបាត់បង់. អគុណមិត្ត»។

ក្រោយឃើញតារាៗចេញមកទម្លាយហែកហួរគ្នា គ្មានអ្វីក្រៅតែពីបញ្ហាលេងតុងទីន គណនីឈ្មោះ ហាន់ណា ចងការលុយ ក៏បានលើកឡើងទាំងហួសចិត្តថា៖ «ខ្ញុំឆ្ងល់​តារា​ៗមានតែ​បញ្ហា​រឿងលុយកាក់តុងទីន​ចុះ​បេីដឹងហេីយ ឮហេីយ​ហេតុអី​នៅ​នាំគ្នា​លេងទៀត​? ហើយលេងមួយក្បាលៗ មិនចេះតិចម៉ឺនដុល្លារឯណា​ កុំហក់លោតពេក​ល្មមៗ​សាមញ្ញៗ​ទៅបានហើយ»​។

ភ្លាមៗនោះ ជំទាវស្រី អយ ក៏បានឆ្លើយតបតាមរយៈខមិនទៅកាន់ ហាន់ណា ចងការលុយ ថា៖ «ច៎ាបង ដូចបងដឹងស្រាប់ ការរងគ្រោះនៃតុងទីន មិនមែនតែខ្ញុំ មានតារា និងអ្នករកសុីមួយចំនួន ដែលលោភលន់និងការសីុការប្រាក់តុងតីន ដេញលោតចុះឡេីង ចុងក្រោយពិបាក ដូចខ្ញុំជាដេីមចេញមកពីកាលោភលន់ទាំងអស់ ប្អូនអគុណ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×