Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្អែត​បាយ​ជំនួ​ស! ស្រប​មហាជន​ដាក់ឲ្យ ឆន សុវណ្ណ​រាជ ឡើង​ស្ពឹក​មុ​ខ ស្រាប់តែ​ឧកញ៉ា សិរីមន្ត និង​លោ​ក ​ជេម​ស៍ ប្រកាស​ធ្វើ​រឿង​នេះ​ជូន​បេក្ខ​ជន សុវត្ថិ…

spot_img

បេក្ខជនកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី៤ វគ្គ Judge Audition សប្តាហ៍ទី​៤ (យប់ថ្ងៃទី២៩ ខែឧសភា) លោក ទុំ សុវត្ថិ បានធ្វើឱ្យមហាជនសម្តែងក្តីអាណិត និងផ្ទុះការរិះគន់ឡើងកក្រើក ព្រោះតែគណៈកម្មការពីររូប បានវិនិច្ឆ័យកាត់សេចក្តីឲ្យ «No» ដែលធ្វើឱ្យលោកមិនអាចជាប់ឈានទៅវគ្គបន្ទាប់ទៀតបាន។

តែយ៉ាងណាមិញ ស្របពេលដែលមហាជន ផ្ទុះការរិះគន់សឹងមួយប្រទេស ជាពិសេសសំដៅទៅលើតារាចម្រៀងលោក ឆន សុវណ្ណរាជ ដែលមហាជនលើកឡើងថា កាត់សេចក្តីស្រេចតែមាត់នឹកឃើញ គ្មានសមត្ថភាពក្នុងការវាយតម្លៃទៅលើទឹកដមសំឡេង ព្រោះថា អ្នកច្រៀងពិរោះឲ្យធ្លាក់ រីឯអ្នកមុខស្អាតបែរឲ្យជាប់នោះ គេក៏ស្រាប់តែឃើញឧកញ៉ា សិរីមន្ត​បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តបេក្ខជន ទុំ សុវត្ថិ ចំនួន ១,០០០ ដុល្លារ។

ឧកញ៉ា សិរីមន្ត បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានលើកឡើងយ៉ាងដូច្នេះថា៖ «កុំបាក់ទឹកចិត្តអីប្អូនស៊ូៗបងសូមលើកទឹកចិត្តប្អូននៅថវិការ1000$ មានសមត្ថភាពពិតតស៊ូគង់បានសំរេច មានបងប្អូនណាស្គាល់លេខគាត់អត់ជួយប្រាប់ផង»។

ដោយឡែក តារាចម្រៀងសំឡេងផ្អែមស្រទន់ លោក ខាន់ ជេមស៍ វិញក៏បានលើកទឹកចិត្តដល់បេក្ខជន ទុំ សុវត្ថិ ផងដែរថា៖ «មិនអីទេប្អូនប្រុសកុំបាក់ទឹកចិត្ត ទោះបីជាប្អូនធ្លាក់តែប្អូនបានឈ្នះចិត្តមហាជនទូទាំងប្រទេស បងសូមលើកទឹកចិត្តប្អូន បងនឹងផលិតបទចម្រៀង original song ជូនប្អូនមួយបទ និងចេញ MV ជូនប្អូនមានបងប្អូន សូមទំនាក់ទំនងមកបងនេះជា លេខ telegram 010222168 បង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×