Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែ​ក្តៅ! មហាជន​រិះគន់ បែរ​លោក រាជ មិន​ទទួលស្គាល់​ការពិ​ត បោះសម្តី​សុទ្ធតែគេ…ខួរ​សំរា​ម ពេលនេះ «ពួក​ខួរ​សំរាម» ដាក់ឲ្យ​មិន​សំចៃមាត់…

កាលពីពេលថ្មីៗនេះ បេក្ខជនម្នាក់មានឈ្មោះថា ទុំ រដ្ឋា បានចូលប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol 2022 រដូវកាលទី៤ ដោយលោកបានលើកយកបទចម្រៀងមួយបទមានចំណងជើងថា “ស្រឡាញ់ស្ទើរលេប” មកបកស្រាយ ធ្វើឲ្យមហាជនពេញចិត្តជាខ្លាំង ព្រោះទឹកដមសំឡេងរបស់គាត់ទៅស្តាប់ទៅពិរោះខ្លាំង។ ប៉ុន្តែ អ្វីដែលធ្វើឲ្យខកចិត្ត និងសោកស្តាយជំនួសនោះ គឺលទ្ធផលចុងក្រោយ លោកត្រូវធ្លាក់ចេញពីការប្រកួតត្រឹមវគ្គ Judge Audition ប៉ុណ្ណោះ ហើយការធ្លាក់នេះ គឺដោយសារតែលោក ឆន សុវណ្ណរាជ មិនផ្តល់ឱកាសឲ្យគាត់ឆ្លើយ No។

យ៉ាងណាមិញ ក្រោយពីបានឃើញមហាជនចាប់ផ្តើមរិះគន់ ចំអកឡកឡឺយដាក់ខ្លួនមិនសំចៃមាត់ ស្រាប់តែតារាចម្រៀងប្រុសលោក ឆន សុវណ្ណារាជ បានបង្ហោះសារសម្តីយ៉ាងឡូយថា៖ «ម្សិលមិញ រវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមកlive កើបលុយជាមួយមេស្រីខ្ញុំ បានតែ៦ម៉ោង ក៏រត់ចោលគាត់ដោយសារតែ ធុរេន រឿងរ៉ាវព្យុះ​ភ្លៀងសត្វសាហាវយ៉ាងណា ក៏ពូរាជមិនចុះចាញ់ តែមកចាញ់នឹងក្លិនធុរេនហ្នឹងតែម្តងស្បថ យកពេលវេលាដ៏មានតំលៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាម…»។

ពិតណាស់ ក្រោយបានឃើញសម្តីរបស់ ឆន សុវណ្ណារាជ បែបនេះ បានធ្វើឲ្យមហាជនកាន់តែស្អប់ ម្នាក់ៗបានសម្តែងការហួសចិត្ត និងដាក់ឲ្យកប់ៗថា៖ “យកពេលវេលាដ៏មានតំលៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ” និយាយចេញមក ធ្វើអោយមហាជនឈប់គាំទ្រហើយ, មើល caption តារាល្បីស្រុកខ្មែរ ដៀលមហាជនសាហាវណាស់ ជាអាយដលខ្ញុំយូរហើយ​តែពេលនេះ… ខុសហើយមិនកែបែរជាងាកមកដៀលគេ, រៀនទទួលយកការពិតខ្លះទៅ គេរិះគន់ក្នុងន័យស្ថាបនា មិនមែនរិះគន់ជាន់ពន្លិចទេ យើងជាតារាមួយរូប ដែលមានគេស្រលាញ់ចូលចិត្តច្រើន កោតតែហាមាត់និយាយដៀលគេសុទ្ធតែសំរាម គ្មានសីលធម៍ក្នុងការនិយាយសោះ មិនមែនគេអង្គុយរិះគន់លោករហូតភ្លេចរកលុយទេ គេទំនេរពីកាងារទេ ទើបគេមានពេលរិះគន់លោក ក្រែងកម្មវិធីលោកបានលុយពីអ្នករិះគន់ណឹងទេអី,….”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×