Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជន​កាន់តែ​ហួសចិត្ត! ក្រោយ ឆន សុវណ្ណ​រាជ ចេញមុខ​បកស្រាយ​ថា ពាក្យ «សត្វ ឬ ខួរ​សំរាម» សរសេរ​ចៃដន្យ មិនបាន​សំដៅ​អ្នក​ទើស…

spot_img

ដូចដែលប្រិយមិត្តទាំងអស់គ្នាបានទទួលជ្រាបហើយ គឺបន្ទាប់ពីបេក្ខជន ទុំ សុវត្ថិ ត្រូវធ្លាក់ចេញពីវគ្គ Judge Auditon ទាំងដែលគាត់មានសមត្ថភាពទឹកដមសំឡេងពិរោះ មហាជនក៏ចាប់ផ្តើមផ្ទុះការរិះគន់រាលដាលដូចភ្លើងឆេះព្រៃ ព្រោះម្នាក់ៗហួសចិត្ត ទៅលើគណៈកម្មការ ជាពិសេសតារាចម្រៀងលោក ឆន​សុវណ្ណរាជ ដែលបានកាត់សេចក្តីចុងក្រោយឲ្យ No ដ៏ហួសចិត្តបំផុត។

តែយ៉ាងណាមិញ ស្របពេលមហាជនកំពុងបញ្ចេញការមិនពេញចិត្ត នាំគ្នារិះគន់មិនសំចៃមាត់ ស្រាប់តែលោក ឆន សុវណ្ណរាជ ហាក់មានខ្លួនរងព្រនង់របស់មតិមហាជន បានបង្ហោះ status បែបនេះថា៖ «….រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណា ក៏ពូរាជ មិនចុះចាញ់តែមកចាញ់នឹងក្លិនធុរេនហ្នឹងតែម្តងស្បថ យកពេលវេលាដ៏មានតំលៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ…»។

ពិតណាស់ ក្រោយពីបានឃើញពាក្យ «មិនចុះចាញ់នឹងសត្វសាហាវ, កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម…» ជាហេតុធ្វើឲ្យមហាជនកាន់តែក្តៅដូចភ្លើង និងបានសួរថា ហេតុអ្វីបានជាមិនទទួលយកមតិរិះគន់របស់មហាជនស្ទើរតែមួយប្រទេស ហេតុអ្វី បានជាប្រើសម្តីឆាប់ភ្លេចកំណើតម្ល៉េះ ក្រែងលោកឯងបានល្បីមកទល់សព្វថ្ងៃ ដោយសារពួកសំរាមតើហី!។

ក្រោយឃើញមហាជនដាក់ឲ្យធ្ងន់ៗឡើងភ្លូកទឹកភ្លូកដីក្តៅដូចបាយពុះ ប្រហែលជានៅមិនស្រណុក ដេកក៏មិនលក់ បក់ក៏មិនល្ហើយ ស្រាប់តែ ឆន សុវណ្ណរាជ បានចេញវីដេអូបកស្រាយ ចំពោះ «ពាក្យពេចន៍» ដែលខ្លួនបានសរសេរខាងលើ ធ្វើឲ្យមហាជនឮហើយ រឹតកាន់តែហួសចិត្តខ្លាំង ព្រោះប្រហែល គិតថាមហាជនអត់ចេះគិតពិចារណាហើយមើលទៅ។

ពិតណាស់ តាមរយៈការ Live កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ លោក ឆន សុវណ្ណរាជ បាននិយាយថា ពាក្យ «សត្វ ឬ ខួរសំរាម» នេះ គឺខ្លួនគ្មានបំណងចង់សំដៅទៅលើហ្វេនៗ ឬមហាជនទេ និងថា ដោយសារមហាជនយល់ច្រឡំពាក្យនេះ យកទៅគិតរឿងអ្វីផ្សេង ក៏បានកើតជាភ្លើងកំដៅបែបនេះ។ តារាចម្រៀងប្រុសរូបនេះ ក៏បានបញ្ជាក់ថា ពាក្យ «ខួរ….សំរាម» នេះ គឺខ្លួនបានប្រើជាយូរយារមកហើយ ប៉ុន្តែ ចៃដន្យ សរសេរចំពេលបងប្អូនកំពុងផ្ទុះការរិះគន់រឿង «ឆ្លើយឲ្យ No ទុំ សុវត្ថិ ធ្លាក់» ទាំងពុំបានដឹងទាល់តែសោះ។

ទោះជាយ៉ាងណា ក្រោយឃើញលោក រាជ ចេញមុខនិយាយបកស្រាយថាខ្លួនមិនបានដៀមដាមមហាជនបែបនេះ ធ្វើឲ្យគ្រប់គ្នាសម្តែងការហួសចិត្តកាន់តែខ្លាំង ដោយបានលើកឡើងថា «លោកកុហកគេបាន តែលោកមិនអាចកុហកខ្លួនឯងបានឡើយ ដែលថាលោកមិនបាននិយាយសំដៅមហាជននោះ, មេីលតែកូនខ្មែរគេអត់ចេះសរសេរ​ និងមិនយល់ន័យពាក្យខ្មែរ​, យើងជាមនុស្សរបស់មហាជនទូទាំងប្រទេស សូមមេត្តាប្រើសម្តីអោយបានល្អជាងនេះ សូមកុំភ្លេចថាអ្នកមានថ្ងៃនេះក៏ដោយសាមានមហាជន, ទឹកអាចបណ្តែតទូកបាន ហើយទឹកក៏អាចពន្លិចទូកបានដែរ ! យើងល្បីដោយសារមហាជនគាំទ្រ អ្នកក៏អាចក្លាយជាសំរាមក្នុងកែវភ្នែករបស់មហាជនវិញដែរ មិនមែនតារារះមិនចេះលិចនោះទេលោករាជ! អ្នកសិល្បះគឺជាកញ្ចក់ (ចាំទុក),…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×