Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បែកធ្លាយ​ឆាត​សំឡេ​ង ណុប បា​យ៉ា​រិទ្ធ និយាយ​មូលហេតុ​ឲ្យ “Yes ឬ No” ស្រេច​លើគណៈកម្មការ… ក្រោយ​ឮ​ភាសា​បែបនេះ មហាជន “សំពង” ទាំងពីរ​ហ្មង!

ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការវែកញែក និងព្យុះរិះគន់ឡើងកក្រើកខ្លាំងតែម្តង ទាក់ទងបេក្ខភាព Cambodia idol រដូវកាលទី៤ មានឈ្មោះ ទុំ រដ្ឋា ដែលមានសមត្ថភាពច្រៀងពិរោះ តែបែរជាទទួលបាន Yes តែពីរ ត្រូវធ្លាក់ពីវគ្គ Judge Audition មិនអាចបន្តទៅវគ្គបន្តបាន ធ្វើឲ្យមហាជនមានការសោកស្តាយជំនួសជាខ្លាំង។

តែយ៉ាងណាមិញ ស្របពេលមហាជនផ្ទុះការរិះគន់ ជាពិសេសព្រលះទៅលើតារាចម្រៀងលោក ឆន សុវណ្ណរាជ មិនសំចៃមាត់ រឿងឆ្លើយឲ្យ No ខណៈមហាជនទទួលស្គាល់ថា បេក្ខជន ទុំ រដ្ឋា ពិតជាមានទឹកដមសំឡេងពិរោះ ស្រាប់តែបែកធ្លាយឆាតសំឡេងតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ និយាយរឿងឲ្យ Yes ឬ No គឺស្រេចតែលើគណៈកម្មការជាអ្នកសម្រេច ត្រូវបានគេចែករំលែកបង្កការភ្ញាក់ផ្អើលពេញបណ្តាញសង្គម TikTok តែម្តង។

ក្នុងឆាតសំឡេងនោះ លោក ណុប បាយ៉ារិទ្ធ បាននិយាយភាសាបែបនេះថា កម្មវិធីលំដាប់ពិភពលោកនៅស្រុកខ្មែរ តែងជួបបញ្ហាជាច្រើនកន្លងមក គឺដោយសារមហាជនស្រុកខ្មែរ មិនយល់ពីកម្មវិធីលំដាប់ពិភពលោកហ្នឹង… មិនយល់ពីគណៈកម្មការ! មហាជនស្តាប់ពិរោះហើយៗ គណៈកម្មការក៏ស្តាប់ទៅពិរោះ ប៉ុន្តែ បើអត់ចង់បាន អុីចឹងគណៈកម្មការមានសិទ្ធិក្នុងការមិនជ្រើសយក។ តារាចម្រៀងរូបនេះ ក៏បានបញ្ជាក់គួរឲ្យហួសចិត្តថា គ្មានមូលហេតុអ្វីផ្សេងទេ ប្រសិនបើគណៈកម្មការមិនចង់បាន មិនពេញចិត្ត ទោះអ្នកឯងច្រៀងពិរោះកម្រិតណា ក៏អត់ប្រយោជន៍ដែរ។

ក្រោយឮសម្តីលោក បាយ៉ារិទ្ធ លើកឡើងបែបនេះ មហាជនពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង និងបានសួរទៅវិញថា បើស្រេចតែសិទ្ធិគណៈកម្មការលោកឯង ជ្រើសតាមតែការពេញចិត្តអុីចឹង ពេលបេក្ខជនច្រៀងចប់ មិនបាច់ចាំវាយតម្លៃទៅលើទឹកដមសំឡេងទេ នាំតែខាតពេល ឆ្លើយ Yes, No តែម្តងទៅ, បើច្រៀងពិរោះហើយមិនពេញចិត្តចឹង ប្រឡងចំរៀងយកអ្នកសំឡេងអត់ពិរោះមែនហ្អា អើយមិនយល់ពីពួកអ្ហែងសោះ, អារិទ្ធ និយាយអោយតែគេជេទេ ចង់អោយទៅរៀនថ្នាក់ទី១វិញបើអាច, ចឹងបានថាច្រៀងពិរោះមិនពិរោះមិនថ្វីទេ សំខាន់ធ្វើអីឲ្យតែគណៈកម្មការពេញចិត្តទៅ ដឹងតែជាប់ហើយហុឺយ, អ៊ួយ..ឈឺក្បាលពេលលឺមូលហេតុដែលពិបាកទទួល, បេីនិយាយភាសាបែបនេះសូមបងប្អូននាំគ្នាឈប់ទៅប្រឡងក្នុងកម្មវីធីនេះទៀតទៅ ទោះពិរោះបេីគេមិនយកក៍អត់ប្រយោជន៍ដែរ, ភាសានិយាយស្តីឡប់ៗ សសើរគេហើយខោកគ្នាទៀត និយាយដូចអាចម៍ អាពងក្ត សម្លេងខ្លួនឯងក៏មិនអស្ចារ្យប៉ុន្មានដែរ សម្លេងចាញ់អ្នកប្រឡងផងដឹង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×