Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​បាន​ស្គាល់​កាន់តែ​ច្បាស់! ចេញ​មករ​បៀ​បនេះ សំណាង​ហើយ ប៉ះ​ចែ​ភា នៅក្នុង​ឆាក បើ​ប៉ះ​អ្នកក្រៅ​ឆាក គឺ​ដឹង​តែ…

spot_img

ស្របពេលលោក ឆន សុវណ្ណរាជ កំពុងស្ពឹកមុខរបស់មហាជន រិះគន់ព្រលះឲ្យធ្ងន់ៗមិនសំចៃមាត់នោះ ស្រាប់តែថ្មីៗនេះ គេក៏បានចាប់អារម្មណ៍កាត់យកវីដេអូត្រង់វគ្គលោក ឆន សុវណ្ណរាជ ប៉ះសម្តីគ្នាជាមួយ ពេជ្រ សុភា យ៉ាងខ្លាំង នៅក្នុងកម្មពិធី Beat The Best រដូវកាលមុននេះ គឺនៅពេល សុភា កំពុងតែមានមតិយោបល់សរសើរទៅលើទឹកដមសំឡេងប្អូនប្រុស ឈាន ជាឡឺយ ស្រាប់តែលោក រាជ ចូលនិយាយកាត់ទាំងទទឹងទិស ដោយគ្មានសុជីវធម៌ជាគណៈកម្មការសូម្បីបន្តិច។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញ គឺបន្ទាប់ប្អូនប្រុស ឈាន ជាឡឺយ ច្រៀងចប់ តារាចម្រៀង ពេជ្រ សុភា ក៏បានបញ្ចេញមតិសរសើរទឹកដមសំឡេង ជាឡឺយ ថា សម្រាប់ចម្រៀងមួយបទនេះ អាចនិយាយថា ជាសំឡេងមានអារម្មណ៍ល្អ បើនិយាយឲ្យចំទៅ វាជាសំឡេងបំពេរ ឬ ហៅថា សំឡេងស្វ៊ីត។ តែអ្វីដែលមិននឹកស្មាន និងហួសចិត្តបំផុតនោះ គឺខណៈពេល សុភា កំពុងតែនិយាយមិនអស់សេចក្តីផង ស្រាប់លោក រាជ ចេញមកនិយាយកាត់ទាំងទទឹងទិស (ធ្វើដូចខ្លួនចេះដឹងអស្ចារ្យតែម្នាក់ឯង) ដែលរហូតធ្វើឲ្យ សុភា បង្ហាញទឹកមុខខឹងសម្បារយ៉ាងខ្លាំង សឹងតែផ្ទុះជម្លោះផ្អើលកម្មវិធីតែម្តង។

ក្រោយពីបានឃើញឥរិយាបទលោក ឆន សុវណ្ណរាជ ចេញមកអំនួតបែបនេះ មហាជនក៏បានបន្ថែមភ្លើងកាន់តែក្តៅថា៖ «ចុម អារាជ ចេញចរិកពិតមកហើយតើ បាតសង្គមសុទ្ធម៉ង, ចរឹកយ៉ាប់ គេកំពុងយាយ មកយាយកាត់គេហើយ ប្រកែកយកត្រូវទៀត អីក៏មេះៗលោក, អារាជហ្នឹងមិនចោលអាចរិតកាត់សម្ដីគេសោះ មានយោបល់ផ្ទុយមិនព្រមចាំឲ្យគេនិយាយចប់សិនទេ កាត់គេភ្លាមៗ នេះជាទង្វេីខ្វះក្រមសិល្បធម៌, មានអារម្មណ៍ថា ឆន សុវណ្ណរាជ ឥឡូវ ប្រែប្រួលណាស់ដូចមនុស្សពីរផ្សេងគ្នា ទាំងក្រមសីលធម៌ និង ទង្វើ, ធ្វើដូចចេះតែឯង, មានកម្មវិធីប្រលងលើកក្រោយ សូមមេត្តាឈប់យក ឆន សុវណ្ណរាជ មកធ្វើជាគណកម្មការទៀតទៅ មើលវីដេអូនេះហើយ កាន់តែមិនចូលចិត្តសូម្បីបន្តិចសោះ,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×