Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យសរសើរណាស់! ក្រោយ​ចំណាយ​លុយ​ព្យាបាល​គីមី​ដល់​ក្មេងប្រុស​ម្នាក់​ពី​ជំ​ងឺ​មហារី​ក នាង​ពោល​ពាក្យ​ថា “ជឿ​ខ្ញុំ​ចុះ ខ្ញុំ​ធ្វើល្អ​ចេញពី​បេះដូង ខ្ញុំ​មិនធ្វើដើម្បី​អួត…”

spot_img

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ គេហទំព័រ Daily Star បានបង្ហាញឱ្យដឹងថា Karely Ruiz អាយុ ២១ ឆ្នាំជាតារា OnlyFan ដែលរកលុយបានច្រើនបំផុតនៅក្នុងប្រទេសម៉ិកស៊ិកូ។ តែយ៉ាងណាមិញ ថ្មីៗនេះ នាងទទួលបានការកោតសរសើរយ៉ាងទូលំទូលាយនៅលើអ៊ីនធឺណិត បន្ទាប់ពីបានជួយសង្គ្រោះជីវិតក្មេងប្រុសម្នាក់​ដែលនៅសល់តែដង្ហើមចុងក្រោយទាំងក្តីអស់សង្ឃឹមពីជំងឺមហារីក តាមរយៈចំណាយលើ​ការព្យាបាលដោយគីមី ដែលនាងបាននិយាយយ៉ាងដូច្នេះថា “ខ្ញុំកើតមក​ដើម្បីជួយមនុស្ស”។

ដំបូងឡើយ Karely បានប្រកាសទៅកាន់អ្នកតាមដាន Instagram របស់នាងចំនួន 4.1 លាននាក់ ថា នាងបើកចំហរក្នុងការបង់ប្រាក់សម្រាប់បូមខ្លាញ់សម្រករាង liposuction ដល់ហ្វេនៗដែលបានចូលមក Follow ប៉ុន្តែ នៅពេលនោះ សារខមិនដ៏រំជួលចិត្តមួយ បានឆក់យកបេះដូង និងសាច់ប្រាក់របស់នាងតែម្តង។

ជាក់ស្តែង នៅក្នុងខមិនសុំជំនួយនោះ ស្រ្តីម្នាក់បានសរសេរថា ” Karly ខ្ញុំមិនចង់បាន liposuction ទេ។ ខ្ញុំត្រូវការជំនួយពីអ្នកដោយប្រើគីមីសម្រាប់កូនប្រុសរបស់ខ្ញុំ Sebastian, គាត់មានអាយុ ១៧ ឆ្នាំ ហើយខ្ញុំបាននាំគាត់ទៅ Monterey ដើម្បីទទួលការព្យាបាល យើងមកពី Torreon”។

ដោយឡែក កាលពីថ្ងៃទី២៧ ឧសភា Karly បានចែករំលែករូបភាពរបស់នាងជាមួយ Sebastian Herrera ដែលបានរស់រានមានជីវិតពីជំងឺមហារីក ដោយសារតែបានជំនួយពីនាង។ ការបង្ហោះនេះបានចាប់អារម្មណ៍ និងកក់ក្តៅពេញបេះដូងអ្នកគាំទ្រជាច្រើន ដែលបានតាមដាននាងជាង 400,000 Like ហើយមនុស្សជាច្រើនបានសរសើរចំពោះភាពសប្បុរសរបស់នាង និងការអាណិតអាសូរមួយនេះរបស់នាង ទៅដល់អ្នកដទៃដែលកំពុងជួបទុក្ខលំបាក។

ក្នុងនោះ អ្នកគាំទ្របានសរសើរថា៖ “អ្នកសមនឹងទទួលបានការគោរព! ចំពោះ​ការធ្វើ​ល្អ​និងមានភាពរាបទាប​គឺស្អាតទាំងក្នុង​និងក្រៅ, អរគុណសម្រាប់ការលះបោះបង់របស់អ្នក ចំពោះពួកគេ”។

ទោះជាយ៉ាងនេះក្តី Karly បានទទូចថា ទង្វើល្អរបស់នាង មិនមែនដើម្បីអួត ឬផ្សព្វផ្សាយអ្វីនោះទេ ដោយនាងបាននិយាយថា «ជឿខ្ញុំចុះ ខ្ញុំធ្វើចេញពីបេះដូង ខ្ញុំមិនធ្វើដើម្បីល្អជាមួយអ្នកណាទេ ខ្ញុំកើតមកដើម្បីជួយមនុស្សដែលពិបាក និងតស៊ូក្នុងជីវិតពិត”៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×