Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី ហិ.ង្សាដោយចេតនា ដោយធ្វើសកម្មភាពជិះម៉ូតូដេញកា.ប់ជនរងគ្រោះ២នាក់ បណ្ដាលឱ្យរបួសធ្ងន់

ពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ កាលពីថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០២២ បានចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណី ហិ.ង្សាដោយចេតនា បានប្រើកាំ.បិតផ្គាក់ធ្វើសកម្មភាពជិះម៉ូតូដេញកា.ប់ជនរងគ្រោះមាន២នាក់ បណ្ដាលឱ្យរបួសធ្ងន់ ដោយរឿងគំនុំ ប្រព្រឹត្ត នៅចំណុចខាងលិចការាសសាំងសំរោង ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចនគរបាលស្រុកក្រវាញបានឲ្យដឹងថា ជនសង្ស័យ៣នាក់មាន៖១-ឈ្មោះ រឹម រឺសាន់ អាយុ ២០ ឆ្នាំ មុខរបរនិស្សិត ។២-ឈ្មោះ ប្រុស សំណាង អាយុ១៨ឆ្នាំ មុខរបរសិស្ស។ អ្នកទាំងពីរនាក់ រស់នៅភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ ។៣-ឈ្មោះ ផុន រស្មី អាយុ២១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិនិគមន៍ ឃុំស្វាយដូនកែវ ស្រុកបាកាន ។

ចំណែកជនរងគ្រោះ២នាក់មាន៖ ១-ឈ្មោះ ទិត បញ្ញា អាយុ ១៨ ឆ្នាំ មុខរបរសិស្សសាលា នៅក្នុងភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន ។ ២-ឈ្មោះ រិន ថារិទ្ធ អាយុ២១ឆ្នាំ មុខរបរ ជាកសិករ រស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់។

បច្ចុប្បន្ន, ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ដើម្បី រៀបចំបែបបទ និង កសាងសំណុំរឿង បញ្ជូនបន្តទៅកាន់កាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×