Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន គ.ជ.ប ៖ សម្ភារបម្រើឱ្យការបោះឆ្នោត បានដឹកទៅដល់ការិយាល័យរួចរាល់អស់ហើយ

ភ្នំពេញៈ “មកដល់ថ្ងៃនេះ សម្ភារបម្រើឱ្យការបោះឆ្នោតទាំងអស់បានទៅដល់ឃុំសង្កាត់ទាំង ១.៦៥២ឃុំ-សង្កាត់ រួចរាល់អស់ហើយ។ នៅតាមខេត្តមួយចំនួន ក៏ជួបបញ្ហាដែរ ដូចជាភ្លៀងខ្លាំងពេក ឬក៏ខ្យល់រលំរោងជាដើម។ ប៉ុន្តែទោះជាយ៉ាងណាមន្ត្រីការិយាល័យនៅទីនោះ បានកែច្នៃប្រកបដោយភាពរស់រវើក ក្នុងការចល័តការិយាល័យទាន់ពេលវេលា ដោយមិនឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតនៅថ្ងៃស្អែកនោះឡើយ។ តំបន់ដែលមានស្ថានភាពផ្លូវពិបាកក្នុងការដឹកសន្លឹកឆ្នោត និងសម្ភារ បម្រើឱ្យការបោះឆ្នោតចូលទៅដល់ គឺត្រូវបានប្រើប្រាស់ឧទ្ធម្ភាគចក្រជាមធ្យោបាយ”។ នេះជាការបញ្ជាក់របស់លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ក្នុងឱកាសអញ្ជើញចុះពិនិត្យមណ្ឌលបោះឆ្នោតស្ថិត នៅសាលាគរុកោសល្យវិក្រឹត្យការក្រុង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល និងមណ្ឌលបោះឆ្នោតនៅវិទ្យាល័យវត្តកោះ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នេះ។

ប្រធាន គ.ជ.ប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ មានអ្នកសង្កេតការណ៍ចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតជាង៧ម៉ឺន៥ពាន់នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង ១០០នាក់ ខណៈភ្ញៀវពិសេសចំនួន ២៣ មកពីស្ថានទូតជប៉ុន ស្ថានទូតអូស្ត្រាលី និងស្ថានទូតរុស្ស៊ី ក៏បានសុំចូលរួមពិនិត្យមើលការបោះឆ្នោត ដោយ មិនមែនក្នុងនាមអ្នកសង្កេតការណ៍នោះឡើយ។

ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន១៧ ចូលរួមមានដូចជា៖ គណបក្សប្រជាជនកម្ពុជា,គណបក្សភ្លើងទៀន, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរស្រលាញ់ជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សយុវជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកែទម្រង់កម្ពុជា, គណបក្សកម្ពុជានិយម, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, គណបក្សខ្មែរតែមួយ, គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, គណបក្សឯកភាពជាតិខ្មែរ, គណបក្សរស្មីខេមរា, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច។

តាមប្រសាសន៍របស់ឯកឧត្តម ប្រាជ្ញា ចន្ទ បានឱ្យដឹងថា ការបោះឆ្នោតនេះ មានអ្នកសង្កេតការណ៍ចូលរួមឃ្លាំមើលដំណើរការបោះឆ្នោតជាង៧ម៉ឺន៥ពាន់នាក់ និងអ្នកសង្កេតការណ៍អន្តរជាតិជាង១១០នាក់ ខណៈភ្ញៀវពិសេសចំនួន២៣មកពីស្ថានទូតជប៉ុន ស្ថានទូតអូស្ត្រាលី និងស្ថានទូតរុស្ស៊ី ក៏បានសុំចូលរួមពិនិត្យមើលការបោះឆ្នោត ដោយ មិនមែនក្នុងនាមអ្នកសង្កេតការណ៍នោះឡើយ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទីរសៀល ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្ស ភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×