ភ្នំពេញៈ វេទិកាសម្ព័ន្ធសង្គមស៊ីវិល សហការជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើបទបង្ហាញអំពីស្ថានការណ៍នយោបាយ និងដំណើរការបោះឆ្នោតនៅកម្ពុជាជូនអ្នកអ្នកសង្កេតការណ៍អន្តរជាតិ នាវេលាម៉ោង ២រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ នេះ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដែលមានទីតាំងនៅខាងជើងសារមន្ទីរជាតិ។
ការធ្វើបង្ហាញអំពីស្ថានការណ៍នយោបាយ និងដំណើរការបោះឆ្នោតនៅកម្ពុជា បានធ្វើឡើងមួយថ្ងៃមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

វាគ្មិនដែលចូលរួមធ្វើបទបង្ហាញ រួមមានៈ តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក ឌឹម សុវណ្ណារ៉ុម សមាជិកគណៈកម្មាធិកាជាតិរៀបការបោះឆ្នោតបានចែករំលែកព័ត៌មានអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយបានចាប់ផ្តើមរៀបចំបោះឆ្នោតលើកទី១ នៅឆ្នាំ២០០២ ២០០៧ ២០១២ ២០១៧ ។ ហើយនៅឆ្នាំ២០២២នេះ គឺគ.ជ.ប រៀបចំការបោះឆ្នោតជ្រើសរើសឃ។ សង្កាត់ អាណត្តិទី៥ ។
លោកក៏បានជម្រាបជូនអ្នកសង្កេតការណ៍អន្តរជាតិពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ រយៈពេល ១៤ថ្ងៃ ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមមិថុនា ឆ្នាំ២០២២ គឺបានបញ្ចប់កាលពីថ្ងៃទី៣ ខែមិថុនា ដោយគណបក្សនយោបាយទាំង ១៧ បានឃោនសាយ៉ាងគគ្រឹកគគ្រេង និងបានបព្រឹត្តទៅដោយរលលូនគ្មានអំពើហិង្សា គឺបញ្ជាក់ថា គណបក្សនយោបាយ និងអ្នកចូលរួមមានភាពចាស់ទុំ។
លោកបានបន្តថា លោកក៏បានធ្វើការចែករំលែកអំពីអត្រានៃអ្នកបោះឆ្នោតមាន ៩០,៣៧% និងរំពឹងថា អត្រានៃអ្នកបោះឆ្នោតក៏មានចំនួនច្រើនដែរ បើទោះបីជាការបោះឆ្នោតប្រព្រឹត្តទៅក្នុងរដូវភ្លៀងក៏ដោយ សង្ឃឹមថា ប្រជាពលរដ្ឋដែលមានក្នុងបញ្ជីបោះឆ្នោតនឹងមកបោះឆ្នោតមានចំនួនច្រើន។
លោក ឌឹម សុវណ្ណារ៉ុម បានបញ្ជាក់ថា ចំពោះការមកចូលរួមសង្កេតការណ៍របស់អ្នកសង្កេតការណ៍អន្តរជាតិ គឺជាសាក្សី ជាកែវភ្នែកយុត្តិធម៌មួយដែរ ។ ហើយគាត់ទៅមើលតាមការិយាល័យបោះឆ្នោតថា តើរៀបចំការបោះឆ្នោតដោយ គ.ជ.ប ប្រព្រឹត្តទៅយ៉ាងដូចម្តេច?។ ហើយនៅថ្ងៃទី៥ មិថុនា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តើការបោះឆ្នោតប្រព្រឹត្តទៅយ៉ាងដូចម្តេច? នេះជាកែវភ្នែកយុត្តិធម៌មួយសម្រាប់ ប៉ុន្តែគ្រាន់តែថា គាត់ជាអ្នកសង្កេតការណ៍អន្តរជាតិ។ អ្នកសង្កេតការណ៍អន្តរជាតិដែលអញ្ជើញមក គឺគាត់អាចទៅទីណាក៏បានដែរ បើកទូលាយតែម្តង ហើយគាត់អាចចេញសេចក្តីថ្លែងការណ៍ ឬធ្វើការសន្និដ្ឋានចេញជារបាយការណ៍ ហើយគ.ជ.ប ក៏មានការធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍នោះដែរ ឯកភាពឬមិនឯកភាពត្រង់ចំណុចណា ហើយគាត់យល់ព្រម ឬមិនយល់ព្រម ប៉ុន្តែត្រូវភ្ជាប់របាយការណ៍របស់គ.ជ.ប ទៅជាមួយ។

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានសង្កេតឃើញថា ការសង្កេតទិដ្ឋភាពជារួម គឺចំនួនប្រជាពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោតច្រើន និងមានភាពចាស់ទុំ ដែលនេះបង្ហាញពីប្រជាធិបតេយ្យខ្លាំងដែលប្រជាពលរដ្ឋបានយកសិទ្ធិរបស់គាត់មកបោះឆ្នោត។ ហើយការបោះឆ្នោតមានអ្នកសង្កេតការណ៍ច្រើនមកសង្កេតមើលការណ៍ក៏បោះឆ្នោត។
វេទិកាសម្ព័ន្ធសង្គមស៊ីវិលបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ដែលចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានដូចជាៈ តំណាងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centralist Democrat International CDI-IDC)។ តំណាងអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិក (Centralist Asia-Pacific Democrat International – CAPDI)។ តំណាងអង្គការសន្និសិទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (International Conference of the Asian Political Parties – ICAPP)។ តំណាងវេទិកាស្ថាប័នស្រាវជ្រាវសកល 2022 (Think Tank 2022 Global Forum)។ តំណាងសហគមន៍អន្តរសភាអាស៊ាន (ASEAN Inter-Parliament Association – AIPA) ។ តំណាងសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន (International Parliament Tolerance and Peace – IPTP)។ តំណាងក្រុមអ្នកសង្កេតការណ៍ឯករាជ្យ (Independence Observer)។ តំណាងសហគមន៍ខ្មែរនៅក្រៅប្រទេស ។ សហគមន៍ខ្មែរជីលីងតុន (Khmer Culture Association of Wellington Inc. New Zealand) និងសហគមន៍ខ្មែរនៅកូរ៉៕ រក្សាសិទ្ធិដោយៈ ចេស្តារ




