Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងផ្សាយចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ដល់ម៉ោង ១២នាទីយប់

ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២:០០នាទីយប់ និងបន្តផ្សាយចាប់ពីម៉ោង ៨:០០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប នៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ។

គ.ជ.ប បានបញ្ជាក់ថា ផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ តាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖

  • ទូរទស្សន៍ជាតិកម្ពុជា (ទទក)
  • វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
  • គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh
  • កម្មវិធីទូរស័ព្ទដៃ៖ NEC KH និង CamNEC News
  • Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
  • YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ នឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ ចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៣:០០នាទី រសៀល ដោយមានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្ស ភ្លើងទៀន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សកែទម្រង់កម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×