ភ្នំពេញ ៖ រន្ធត់ណាស់ បុរសម្នាក់បានបាត់បង់ជីវិត នៅនិងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីបើកPassAppមួយគ្រឿង ក្នុងល្បឿនលឿនជ្រុ.លទៅបុ.កផ្ទ.ប់រថយន្តដឹកត្រី ពីខាងក្រោយ ចតស្ងៀមយ៉ាងពេញទំហឹង បណ្តាលឲ្យកៀបជាប់គូទរថយន្តស្លា.ប់មួយរំពេច។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេម៉ោង ៩និង៣០នាទីយប់ថ្ងៃសៅរ៍ទី៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចជាប់បុរីសែនមនោរម្យ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ នង សាវឿន ភេទប្តុស អាយុ៤០ឆ្នាំ មុខរបររត់កង់បី មានទីលំនៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានបើកPassApp មួយគ្រឿងពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1IL-7456។

បើយោងតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តដឹកត្រីម៉ាកHYUNDAI ក្បាលពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កំពត3A-1157 បានចតស្ងៀមនៅក្បែចិញ្ចើមផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ដោយមិនមានដាក់ផ្លាកសញ្ញាណាមួយ ដើម្បីចំណាំនោះឡើយ ចំណែកឯតៃកុងនៅអង្គុយលេង ជាប់និងរថយន្តស្រាប់តែ មួយសន្ទុះក្រោយមកគេឃើញមានបុរសម្នាក់ ជាជនរងគ្រោះបានបើកPassApp ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ1IL-7456 ជិះតាមបណ្តោយផ្លូវជាតិលខ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចកើតហេតុ ក៏រេចង្កូតចូលមកខាងស្តាំដៃជ្រុលទៅបុ.កផ្ទ.ប់ពីក្រោយរថយន្តដឹកត្រី ដែលចតស្ងៀមនៅចិញ្ចើមផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យកៀបជាប់ស្លា.ប់យ៉ាងអាណោចអាធ័ម ចំណែកឯតៃកុងរថយន្តវិញ បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្ត និងម៉ូតូPassApp ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត












