Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់ជាឪពុក ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន ដែលស្រវឹង ប្រើអំពើហិ.ង្សាដោយបោ.កកូនទៅនឹងជញ្ជាំង

មណ្ឌលគិរី ៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី មានករណីអំពើហិ.ង្សាក្នុងគ្រួសារមួយ បានកើតឡើងដោយ(ឪពុកបង្កើតបានប្រើអំពើហិ.ង្សាដោយបោកកូនទៅនឹងជញ្ជាំង) ករណីខាងលើនេះបានកើតឡើង នៅចំណុចផ្ទះ ឈ្មោះ ត្រិ ព្រេត អាយុ២៣ឆ្នាំ ជនជាតិភាគតិច (ព្នង) រស់នៅភូមិស្រែអ៉ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ត្រូវជាឪពុកបង្កើតកុមាររងគ្រោះ។

កុមារដែលរងគ្រោះមាន ឈ្មោះ យាប ភេទ ប្រុស អាយុប្រហែល០៣ឆ្នាំ ជនជាតិព្នង មានទីលំនៅភូមិសង្កាត់កើតហេតុខាងលើ ត្រូវជាកូនរបស់ជនសង្ស័យ (រងរបួស ៖ បាក់ដៃ ពកថ្ងាស់ ឈាមច្រមុះ និងបែកមាត់)។

មូលហេតុបង្ក៖ ជនសង្ស័យផឹកស្រាស្រវឹង ខឹ.ងប្រពន្ធវា.យកូន ហើយនិយាយប្រាប់ប្រពន្ធថា បើខ្ញុំវា.យកូន ខ្ញុំវា.យមិនតិចទេ ក្រោយមកជនសង្ស័យ ក៏ចាប់កូនដោយដៃម្ខាងចាប់ជើងទាំង និងដៃម្ខាងទៀតចា.ប់កកូន រួចបោ.កទៅនឹងជញ្ជាំង។

ដោយឡែក លោកស្រី ឧត្តមសេនីយ៍ត្រី ហ៊ួន គឹមហេង ស្នងការរងទទួលការងារផែនជួញមនុស្ស (យេនដ័រ)ដំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនដូចខាងក្រោម÷
-អង្ករ ៥០ គីឡូក្រាម។ – មីកំប៉ុង០២យួរ ។ – ត្រីខ កំប៉ុង ០២ យួរ។ – មុង ចំនួន ០៥។ – ភួយ ចំនួន ០៣។ រួមទាំងថវិការចំនួន ២២,០០០០ (ម្ភៃពីរម៉ឺនរៀល)បានប្រគល់ជូនដល់ម្ដាយរបស់កុមាររងគ្រោះផ្ទាល់ដោយអំពើហឹង្សា។

ចំណែកឯជនដៃដល់ជាឪពុក ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×